Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ France vs Belgium (01:00)

spot_img

​ក្រុម France ត្រូវបាន​ក្រុមអ្នកវិភាគ​ថា​នឹង​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៨ នេះ ហើយ​ពេលនេះ​ពួកគេ​នៅសល់តែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​ជើងឯក​។ ពួកគេ​ទើប​បរាជ័យ​មួយ​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​១៧​លើក​។​

​ការប្រកួត​ធំ​បែបនេះ​ត្រូវការ​កីឡាករ​ឆ្នើមៗ​និង​ទម្រង់​លេង​ល្អ ប្រសិនបើ​ពួកគេ​ចង់​លើក​ពាន ហើយ​ថា វា​គឺជា​រឿង​ស័ក្តិសម​សម្រាប់​ក្រុម​France នៅពេលនេះ ដែលមាន​កីឡាករ​ឆ្នើម​ដូចជា M`bappe, Griezmann និង​Pogba ហើយ​ពួកគេ​សុទ្ធ​តែមាន​ទម្រង់​លេង​ល្អ​។​

​ក្រុម France ធ្លាប់​ចាញ់​ក្រុម Belgium មួយ​លើក​នៅក្នុង​វគ្គ​ជម្រុះ​ឆ្នាំ​១៩៨១​។ បី​ប្រកួត​ចុងក្រោយ​ពួកគេ​មិនដែល​ឈ្នះ​ក្រុម​បែលហ្ស៊ិក​ទេ ប៉ុន្តែ​ក្រុម​បារាំង​ស្ថិតក្នុង​ទម្រង់​លេង​ល្អ​ពេលបច្ចុប្បន្ន ហើយ​ពួកគេ​នឹង​ប្រើប្រាស់​ថាមពល​ដើម្បី​ទម្លុះ​ខ្សែការពារ​របស់​ក្រុម​Belgium​។​

​ក្រុម Belgium មាន​ប្រព័ន្ធ​ការពារ​ធូររលុង​បន្តិច ។​ក្រុម Belgium សម្បូរ​កីឡាករ​ល្អៗ​ដូចជា លូ​កា​គុ ហា​ហ្សា​ដ និង ដឺ​ប្រា​ញ់ ដែល​អាច​កែប្រែ​ស្ថានភាព​ប្រកួត​។ ចាំមើល​ថា​តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្គារ​៕ លីសា
​ទស្សន​: French 2-2 Belgium​

spot_img
×