Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា ៖ យក iphone X និង Galaxy S9 plus ត្រាំ​កូកាកូឡា រួច​យក​ទៅ​ក្លាស្សេ ២៤​ម៉ោង រឿង​អ្វី​នឹង​កើតឡើង ?

spot_img

​មុន​នេះ​ពពួក Smart phone ឲ្យតែ​ចេញ​ស៊េរី​ថ្មីៗ ភ្លាម​តែង​រង “​ទណ្ឌកម្ម​” ភ្លែត​! ។ ជាអាទិ៍ ៖ ទម្លាក់​ចុះ​ឥដ្ឋ កាន់ ស្ងោរ វាយ​បំបែក​អេក្រង់​… ដើម្បី​ធ្វើ​ការប្រៀបធៀប !

​ឥឡូវនេះ​ពួក​វា​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ថ្មី​ទៀត​ហើយ ។

​តាម​ម្ចាស់​គណនី Haerte Test ជំនាញ​ខាង “​ទារុណកម្ម​” ពេល​នេះ​គេ​យក Smart phone “​កំពូល​” 2 មក​ធ្វើ​…​ពិសោធន៍ ហើយ​វា​ទាំង​២ នៅ​មាន​សកម្មភាព​ធម្ម​តា ។​

​គេ​ត្រៀម​កូកាកូឡា ២​ដប ហើយ​ចាន កែវ ១

​ដាក់បញ្ចូល Smart phone ទាំង​២ ចូល​រួច​ចាក់​កូកាកូឡា​ពេញ​ចាន​នោះ ។​

​យក​វា​ទៅ​ដាក់​ក្នុង​ថត​បង្កក ។​

១​ថ្ងៃ​ក្រោយ​មក​វា​ក៏​កក គេ​យក​វា​ចេញ​ក្រៅ ។​

​ចាក់ទឹក​ក្តៅចូល​ឲ្យ​រលាយ​ទឹកកក ។​

​មាន​មនុស្ស​មិន​ច្រើន​ទេ​គិត​ថា “​វា​ទាំង​២” នៅ​មាន​ជីវិត ។ ប៉ុន្តែ​ខុសស្រឡះ​! Test ខាង​លើ​ពុំ​មាន​ឥទ្ធិពល​អ្វី​ដល់​សកម្មភាព​របស់​ពួក​វា​ទេ ។​

​គ្រាន់តែ iphone X នៅសល់​ថាមពល ៥% ប៉ុណ្ណោះ ក្នុងពេលដែល Galaxy S9 plus គឺ​ដូច​… គ្រា​ដំបូង​ដដែល ៕ ចន្ទ្រា​

spot_img
×