Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​បាន​ទី​៩​និង​ទី​១០​ទៀតហើយ​! និងនៅសល់​២​នាក់ទៀត រួមទាំង​គ្រូ នៅតែ​កំពុង​ស្ថិតក្នុង​រូងភ្នំ​

spot_img

​ក្មេងប្រុស​២​នាក់​បន្ថែមទៀត នៃ​ក្លឹប​បាល់ Mu Pa នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៍​នេះ ត្រូវបាន​នាំចេញ​ដោយ​សុវត្ថិភាព ពី​រូងភ្នំ Tham Luang នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​រយៈពេល ៣ ថ្ងៃ ដើម្បី​នាំយក​ក្មេងប្រុស​៤​នាក់ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ សម្រាប់​ថ្ងៃ​ចុងក្រោយ​នេះ ។​

​ប្រធាន​ប្រតិបត្តិ​ការសង្គ្រោះ លោក Narongsak Osottanakorn និយាយថា អាជ្ញាធរ​សង្គ្រោះ រំពឹងថា​នឹង​នាំយក​សមាជិក​ក្រុមបាល់ទាត់ Mu Pa ទាំងអស់ ពី​ក្នុង​រូងភ្នំ Tham Luang ឲ្យ​ចប់​នៅត្រឹម​ថ្ងៃនេះ ។

​គួររម្លឹកថា ប្រតិបត្តិការ​នេះ​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ បាន​នាំយក ៨ នាក់ ក្នុងចំណោម​សមាជិក Mu Pa ទាំង​១៣​នាក់ ដែល​បាន​ជាប់គាំង​ក្នុង​រូង​នេះ​ចាប់តាំងពី​ថ្ងៃទី​២៣ ខែមិថុនា ។

​សម្រាប់​ល្ងាច​នេះ ក្មេងប្រុស​ទី​៩ ត្រូវបាន​នាំចេញ​ពី​រូង​នៅវេលា​ម៉ោងជាង ៤ ខណៈ​អ្នក​ទី​១០ ប្រហែល ២០ នាទី​ក្រោយ ។​

​ពួកគេ​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​វាល​មួយ ដែល​សង់​នៅក្បែរ​រូង មុនពេល​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅកាន់​ឧទ្ធម្ភាគចក្រ ហោះ​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ Prachanukroh ក្នុង​ខេត្ត​ឈៀង​រ៉ៃ ៕ ឧ​ត្ត​ម​

spot_img
×