Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​សមាជិក​អឺរ៉ុប​៧​ប្រ​ទេស​នឹង​អនុវត្តន៍​ការសន្យា​ផ្ដល់​ហិរញ្ញវត្ថុ​ដល់ ​NATO ​ឱ្យបាន​ពេញលេញ​

spot_img

តាម​ AFP ​នៅ​ថ្ងៃទី​១០​កក្កដា អង្គការ ​NATO ​ឱ្យដឹងថា តាម​គម្រោង​ព្រាងទុក​ប្រទេស​អឺរ៉ុប​ទាំង​៧​នឹង​អនុវត្តន៍​ការបង់​វិភា​គទាន​ហិរញ្ញវត្ថុ​សម្រាប់​ចំណាយ​យោធា​របស់​អង្គការ​យោ​ធានេះ​​។​

​អគ្គលេខាធិការ​ NATO ​លោក​​ Jens Stoltenber

​ព័ត៌មាន​ខាងលើ​អាច​ពុំមាន​លទ្ធភាព​ធ្វើឱ្យ​ប្រធានាធិបតី​អាមេរិក​Trump រំសាយចិត្ត​មុន​ថ្ងៃ​បើក​អង្គប្រជុំ​កំពូល ដែល​មុន​នោះ​មាន​ភាព​តានតឹង​រួចមកហើយ ។​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន អគ្គលេខាធិការ NATO លោក Jens Stoltenber ឱ្យដឹងថា ប្រទេស​ទាំង​៧​រួមមានៈ អង់គ្លេស​, ក្រិ​ក​, ឡាប​យ៉ា , អេស្តូនី, ប៉ូឡូញ​, Litva និង រ៉ូម៉ានី ក្នុងចំណោម​២៧​ប្រទេស​ជា​សមាជិក ​EU កំពុងមាន​កាតព្វកិច្ច​បង់​វិភាគទាន​២​ភាគរយ​នៃ​ GDP ​សម្រាប់​កិច្ចការពារ​នៅ​ឆ្នាំ​២០១៨​។​

​លោក​និយាយថាៈ តាម​ការប៉ាន់ស្មាន ​យើងខ្ញុំ​សង្ឃឹមថា​ប្រទេស​សម្ព័ន្ធមិត្ត​ចំនួន​៨​នឹង​ចំណាយ​យ៉ាងតិច​២​ភាគរយ​នៃ GDP​សម្រាប់​កិច្ចការពារ​ក្នុងឆ្នាំនេះ ​ប្រៀប​ទៅនឹង​ឆ្នាំ​២០១៤ ​ដែលមាន​ប្រទេស​៣​ប៉ុណ្ណោះ​បានរួម​វិភាគទាន​។​

​ប្រធានាធិបតី​Trump បាន​រិះគន់​មិន​សំចៃ​ចំពោះ​ស​ម្ព័​ន​មិ​ត្ដ​អឺរ៉ុប​ដែល​តែង​ពុំ​អនុវត្តន៍​គ្រប់គ្រាន់​កាតព្វកិច្ច​វិកា​សម្រាប់​អង្គការ​យោធា​មួយ​នេះ​៕

សូយន

spot_img
×