Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាស ឬ​អាជីវ​កម្មដ្ឋាន ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ តាមច្បាប់ បើ​មិន​បង់ពន្ធ​តែមប្រិ៍​សារពើពន្ធ តាម​ការកំណត់​

spot_img

​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ការពន្យារពេល​ប្រកាស​បង់​ប្រាក់​ពន្ធ​តែមប្រិ៍​សារពើពន្ធ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ពិនិត្យឃើញថា មកដល់ពេលនេះ មាន​ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​ជាច្រើន បាន​មក​ប្រកាស​បង់ពន្ធ​តែមប្រិ៍​សារពើពន្ធ​សម្រាប់​ឆ្នាំ​២០១៨ ហើយ​ក៏​នៅ​មាន​ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន ទៀត នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​តែមប្រិ៍​សារពើពន្ធ​នៅឡើយ​។ ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ដែល​មិន​ទាន់​បាន​មក​ប្រកាស​បង់ពន្ធ​តែមប្រិ៍​សារពើពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេច​ពន្យារពេល​ការប្រកាស​បង់ ពន្ធ​តែមប្រិ៍​សារពើពន្ធ​ជា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៨​។ ក្នុងករណី​ហួស​កាល​កំណត់​នេះ សហគ្រាស ឬ​អាជីវ​កម្មដ្ឋាន ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​តាម​ច្បាប់​ស្តីពី​សារពើព​ន្ធ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×