Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារពេល​ព្រឹកល្អបំផុតគឺ…ស៊ុត

spot_img

ពួក​អ្នកជំនាញការ​ខាង​ជីវជាតិ បាន​អះអាងថា ស៊ុត​ជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្គត់ផ្គង់​បរិមាណ​សារជាតិ​ជីវជាតិ​ខ្ពស់​សម្រាប់​រាងកាយ ។ ស៊ុត​ត្រូវបាន​វាយតម្លៃ​ជា «​អាហារ​ពេលព្រឹក​ដ៏​មាន​ជីវជាតិ​បំផុត​លើ​ពិភពលោក​» ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​មួយចំនួន​ដែល​ស៊ុត​ផ្តល់​ឲ្យពេល​អ្នក​បរិភោគ​វា​នៅពេល​ព្រឹក​៖

. ជួយ​ឲ្យ​ឆាប់​ឆ្អែត​ជាង​
​បរិភោគ​ស៊ុត​នៅពេល​ព្រឹក បង្កើត​អារម្មណ៍​ឆ្អែត​លឿន​ជាង​, បំពេញ​ថាមពល​ស្ថិរភាព​ឲ្យ​រាងកាយ ព្រោះ​ស៊ុតមាន​ផ្ទុក​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់ ជួយ​ផ្គត់ផ្គង់​គ្រប់​បរិមាណ​សារជាតិ​ចាំបាច់ ។​

. ជួយ​បញ្ចុះទម្ងន់​
​ស៊ុត​ជួយ​ឲ្យ​អ្នក​ឆ្អែត​បានយូរ នាំ​ឲ្យ​កាត់បន្ថយ​បាន​តម្រូវការ​ទទួលទាន​ក្នុង​ថ្ងៃ​, រួមចំណែក​ជួយ​ដល់​ការបញ្ចុះ​ទម្ងន់​ប្រសិទ្ធភាព ។​

. ជួយ​លើកកម្ពស់​ការចងចាំ​
​ស៊ុត​សម្បូរ​ទៅដោយ​កាល់ស្យូម​, ហ្វូ​ស​ហ្វ័​រ​, ដែក​, វីតាមីន A, D, B ។ ក្រៅពីនេះ សមាសធាតុ Choline ខ្ពស់​ក្នុង​ស៊ុត ជំនួយ​យ៉ាង​ល្អ​សម្រាប់​ខួរក្បាល​, ជួយ​បង្កើន​ការចងចាំ ។ អាស្រ័យហេតុនេះ ចំពោះ​អ្នក​កំពុង​រៀនសូត្រ និង​ធ្វើការ​ការិយាល័យ នោះ​ការបរិភោគ​ស៊ុត​១​គ្រាប់នៅពេល​ព្រឹក គឺជា​រឿង​ល្អ​បំផុត ។​

. ល្អ​សម្រាប់​ចក្ខុប្រសាទ​
​ស៊ុត​សម្បូរ Tyrosine មាន​ប្រសិទ្ធភាព​សំខាន់​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​សង្កេត​, ល្អ​សម្រាប់​ចក្ខុប្រសាទ​របស់​មនុស្ស ​ក្រៅពីនេះ សារជាតិ lutein និង Zeaxanthin ក្នុង​ស៊ុត មានលទ្ធភាព​ការពារ​ភ្នែក​ បញ្ចៀស​គ្រោះថ្នាក់​របស់​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ ។ វា​នូវ​ជំនួយ​បន្ថយ​អប្បបរមា​ហានិភ័យ​កើត​ជំងឺភ្នែកឡើងបាយ ៕

លីសា

spot_img
×