Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​បរទេស​១៧​នាក់ រស់នៅ និង​ធ្វើ​ការខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ជនជាតិ​វៀតណាម ចំនួន​១៧​នាក់ ក្នុងនោះ​មាន​ស្រី​៥​នាក់ ត្រូវបាន​រកឃើញ​ថា​បានរស់នៅ និង​ធ្វើ​ការខុសច្បាប់​ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​៧​មករា នៃ​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ចម្រុះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឃាត់ខ្លួន​ពួកគេ​ទាំង​១៧​នាក់​នោះ​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ប្រាប់ថា ការចុះ​ត្រួតពិនិត្យ និង​មាន​ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅ​ចំណតរថយន្ត​ក្រុង ចំនួន​៣​កន្លែង មុខ​វត្ត​មហាមន្ត្រី ស្ថិតនៅ​ផ្លូវ​២៧៤ ព្រះសីហនុ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង​ហាង​គុយទាវ​-​កាហ្វេ ស្ថិតនៅ​ផ្លូវ​លេខ​២៧៦​កែង​១១៣ សង្កាត់​ទូល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀតថា ពេល​ចុះ​ត្រួតពិនិត្យ​នោះ កម្លាំង​ចម្រុះ​បាន​ឃាត់​ជនជាតិ​វៀតណាម​១៦​នាក់ ស្រី​៥​នាក់ និង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​បាន​លួច​ស្នាក់នៅ ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​
​ក្រោយ​ការឃាត់ខ្លួន ក្រុម​ប្រតិបត្តិការ​បាន​បញ្ជូន​ជនបរទេស​ទាំងនេះ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×