Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិ​បត្រ​ព័ត៌​មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំនន់ សម្រាប់​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០១៨

spot_img

កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ៧ ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រ ៖

ស្ថានភាពទឹកនៅចំណុចស្ពានសំរោង តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ មកទល់ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកនៅតែបន្តកើនឡើង (កើនយឺតជាងម្សិលមិញ) ប៉ុន្តែ ពុំទាន់មានការជន់ហូរកាត់ពីលើផ្លូវជាតិនៅឡើយ ។ ពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងខេត្ត ។

ក្រុងកំពត នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ កំពុងមានភ្លៀងរលឹមស្រិចៗ ។

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១០ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨) ។

បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នាជាងមួយសប្តាហ៍កន្លងមកនេះបានបង្កឱ្យមានជំនន់ទឹកភ្លៀងហូរច្រោះដាច់ចិញ្ចើមផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣៤-១៣៥, លិចផ្លូវលំជនបទ និងស្ពានមួយចំនួនក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់​សីលា ខេត្តព្រះសីហនុ ។ ចំពោះស្ថានភាពទឹកនៅត្រង់ចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ទឹកក៏កំពុងមានការកើនឡើងជា​បន្ត​បន្ទាប់​ផងដែរ ។

 

spot_img
×