Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វេជ្ជបណ្ឌិត​ម្នាក់​ពិតជា​លះបង់​ធំធេង​ណាស់​! សុខចិត្ត​ទ្រាំឈឺ​រង​ទុក្ខ​ខ្លួន ដើម្បី​បន្ត​ភារៈកិច្ច​វះកាត់​អ្នកជំងឺ​រហូតដល់​ទីប​ញ្ច​ប់

spot_img

​វេជ្ជបណ្ឌិត​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក ចំពោះ​ទឹកចិត្ត​លះបង់​របស់​ពួកគាត់ ខណៈដែល​ពួកគាត់​ធ្វើការ​ដោយ​ពុំ​គិតពី​ការនឿយហត់ ដើម្បី​ធានាថា​អ្នកជំងឺ​របស់​ពួកគាត់​ទទួលបាន​ការថែទាំ​ដែល​ពួកគេ​ត្រូវការ ។ ជា​ញឹកញាប់​យើង​ឮ​រឿងរ៉ាវ​នៃ​គ្រូពេទ្យ​ធ្វើការ​យ៉ាង​លំបាក និង​គ្រូ​ពេទ្យវះកាត់​ដែល​ធ្វើការ​ជាង ១២ ម៉ោង ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​។

​ទោះជា​យ៉ាងណា គ្រូពេទ្យ​ម្នាក់នេះ​ពិតជា​បានធ្វើការ​លើស​ហើយ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​គាត់ ។ មិន​ត្រឹមតែ​គាត់​បាន​តាម​នីតិវិធី​ការងារ ៩ សម្រាប់​ពេលវេលា​កំណត់​ក្នុង​ថ្ងៃ​នោះទេ តែ​គាត់​បានធ្វើឱ្យ​ការងារ​ទាំងនោះ ខណៈពេលដែល​គាត់​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ខ្លួនឯង​ទៀតផង ។

​លោក​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ Liang Fuqun ដែលជា​គ្រូពេទ្យ​វះកាត់​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក Si ខេត្ត Anhui ប្រទេស​ចិន បាន​ភ្ញាក់​ពី​ដំណេក​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមិថុនា ជាមួយនឹង​អា​ការៈឈឺ​ចុកពោះ​យ៉ាងខ្លាំង ។ យោងតាម​កាសែត South China Morning Post បានឱ្យដឹងថា គាត់​មិន​អើពើ​ដោយ​គិតថា​វា​នឹង​បាត់​ទៅវិញ ហើយ​បាន​សម្រេចចិត្ត​បន្ត​ការ​ណាត់ជួប​របស់គាត់​នៅថ្ងៃនេះ ។​

​គាត់​បានស្នើ​អ្នកគ្រប់គ្រង​របស់គាត់ លោក​វេជ្ជបណ្ឌិត Shi ដើម្បី​រួម​ដំណើរ​ការងារ​ជាមួយ​គាត់ ដើម្បី​បង្ការ​រឿងហេតុ​អាច​កើតឡើង​ស្មាន​ពុំ​ដល់ ។ ទោះយ៉ាងណា ខណៈ​គាត់​កំពុងធ្វើការ​នៅ​ភារៈកិច្ច​ទី​៣​របស់គាត់ Liang ស្រាប់​តែមាន​អារម្មណ៍​ឈឺ​ចុក​យ៉ាងខ្លាំង​នៅ​តំបន់​ពោះ​របស់គាត់ ។ សូម្បីតែ​ពេលនោះ គាត់​បានសម្រេច​ចិត្ត​មិន​ឈប់សំរាក និង​បន្ត​ការ​ណាត់ជួប​របស់គាត់ ព្រោះតែ​គាត់​ចង់​ជួយ​អ្នកជំងឺ​របស់គាត់ ។​

​នៅ​ចំណុច​មួយ​នោះ គាត់​កំពុង​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ដែល​បង្ខំ​ឲ្យ​គាត់​ត្រូវ​អង្គុយ​នៅ​កាច់ជ្រុង​នៃ​បន្ទប់ ដើម្បី​សម្រាក​រយៈពេល​ខ្លី ។ គាត់​ត្រូវបាន​គិលានុបដ្ឋាយិកា​មួយរូប ជួយ​ចាក់​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន នៅ​ដើមដៃ​របស់គាត់ និង​បន្ត​ប្រតិបត្តិការ​នៅលើ​អ្នកជំងឺ ។​

​បន្ទាប់ពី​ត្រូវបាន​ជួយ​ចាក់​ថ្នាំ​បំបាត់​ការឈឺចាប់ វេជ្ជបណ្ឌិត​ដែលមាន​ការលះបង់​ដ៏​ធំធេង​រូបនេះ បានបញ្ចប់​ប្រតិបត្តិ​ការវះកាត់​ចំនួន ៩ នៅថ្ងៃនោះ ។ គាត់​ចុងក្រោយ បាន​សម្រាក ហើយ​នៅពេល​មិត្ត​រួម​ការងារ​របស់គាត់​បា​ន​ធ្វើ​អេកូ​លើ​គាត់ ពួកគេ​បាន​រកឃើញថា ការឈឺ​ចុកចាប់​ធ្ងន់ធ្ងរ​នៅត្រង់​ពោះ​របស់គាត់ គឺ​បណ្តាលមកពី​ជំងឺ​រលាក​ខ្នែងពោះវៀន​ធ្ងន់ធ្ងរ ហើយ​លោក​វេជ្ជបណ្ឌិត Liang ត្រូវការ​ការវះកាត់​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×