Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សារ​កំពុង​រីក​រាលដាល​ថា «​ក្មេងស្រី​ម៉ាឡេស៊ី​» ម្នាក់​ត្រូវគេ​ចាប់ពង្រត់ និង​សុំទាន​ក្នុងប្រទេស​ថៃ គឺជា​រឿង​មិន​ពិត​ទេ ព្រោះ​​តាម​​ពិត​នាង​​​​​…

spot_img

​សារ​រាលដាល​មួយ​នៅលើ​បណ្តាញ​សង្គម ដែល​អះអាងថា ក្មេងស្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​រកឃើញ​សុំទាន​នៅតាម​ដងផ្លូវ​នៃ​ប្រទេស​ថៃ បន្ទាប់ពី​ត្រូវបាន​ចាប់ពង្រត់ គឺជា​រឿង​មិន​ពិត​នោះឡើយ ។​

​សារ​រាលដាល​នៅលើ WhatsApp បាន​អះអាងថា ប៉ូលីស​ថៃ​បាន​រកឃើញ​ក្មេងស្រី​តូច​ម្នាក់ កំពុង​សុំទាន​នៅក្នុង​ប្រទេស​ថៃ ហើយ​នាង​អាច​និយាយ​ភាសា​ម៉ាឡេស៊ី​បាន​ទៀតផង ។​

​សារ​នេះ​ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្មេងស្រី​នោះ​ត្រូវបាន​គេ​ជឿថា​ជា​ជនជាតិ​ម៉ាឡេស៊ី និង​បានស្នើ​មនុស្ស​ផ្សព្វផ្សាយ​សារ​នេះ​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​នរណាម្នាក់​អាច​នឹង​ស្គាល់មុខ​នាង​តូច ។​

​នៅពេល​ទាក់ទង មន្ត្រី​ប៉ូលីស​ម្នាក់​និយាយថា រឿងនេះ​គឺជា​ករណី​ចាស់​មួយ​ដែល​បាន​កើតឡើង​អស់​រយៈពេល ២ ឆ្នាំ មកហើយៗ ក្មេងស្រី​នោះមក​ពី​ប្រទេស​កម្ពុជា ខណៈ​នាង​កំពុង​មកលេង​កម្សាន្ត​ជាមួយ​ឪពុកម្តាយ​របស់​នាង នៅក្នុង​ប្រទេស​ថៃ ។​

​ប៉ូលីស​និយាយថា ក្មេងស្រី​តូច​នោះ បាន​បាត់​ខ្លួន បន្ទាប់ពី​នាង​បាន​បែក​ពី​គ្រួសារ​របស់​នាង ខណៈ​ពួកគេ​រវល់​ឡើង​ផ្សារ ។ ប៉ុន្តែ នាង​ក៏បាន​ជួបជុំ​ជាមួយ​ឪពុកម្តាយ​របស់​នាង​វិញ​ផងដែរ ។​

​មន្ត្រី​បាន​ពន្យល់ថា នៅពេល​ប៉ូលីស​ថៃ​កំពុង​ស្វែងរក​ឪពុកម្តាយ​របស់​នាង ពួកគេ​បាន​ច្រឡំ​ថា ក្មេងស្រី​នេះ​ជា​ជនជាតិ​ម៉ាឡេស៊ី ។ ប៉ូលីស​បន្ថែមថា ពួកគេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​សារ​មួយ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ម្តងទៀត​បែបនេះ ។​

​ប៉ូលីស​បាន​ធានា​ដល់​ជនជាតិ​ម៉ាឡេស៊ី​ថា ក្មេងស្រី​តូច​ម្នាក់នេះ គឺ​បាន​វិលត្រឡប់​ជួបជុំ​ឪពុកម្តាយ​របស់​នាង​វិញ​ដោយ​សុវត្ថិភាព​ហើយ នៅក្នុង​ប្រទេស​កម្ពុជា ៕ ឧ​ត្ត​ម​

spot_img
×