Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​រៀបការ​

spot_img

​មាន​ជនបរទេស​ខ្លះ ជនជាតិ​ថៃ​ខ្លះ នៅ​ភូមិភាគ​កណ្ដាល បានចេញ​ទៅតាម​ជនបទ ហើយ​បានឃើញ​ពិធី​រៀបការ​បែប​ខ្មែរ ក៏​ពោលថា​ផ្សេង​ពី​ភូមិភាគ​កណ្ដាល ឬក៏​ទោះបី​ជនជាតិខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក៏ដោយ ដែល​និយាយ​ភាសា សួយ​-​លាវ ក៏​និយាយថា ខុសប្លែក​ពី​ប្រពៃណី​របស់គេ​ដែរ​។ ដូចនេះ​អ្នកនិពន្ធ​សូម​លើក​យកមក​រៀបរៀង​នៅក្នុង​កម្មវិធី​នានា ដែល​ទាក់ទង​ទៅ​ការរៀប​មង្គល​ការជូន​ជ្រាប​ជា​បណ្ដើរៗ​។ ព្រោះថា គ្រាន់តែ​បានឃើញ​ត្រឹម​ពេល​រៀបចំ​ពិធី​មង្គល​នោះ វា​ប្លែក​រួចទៅហើយ ហើយ​នៅមាន​ចំណែក​ដែល​មិនបាន​ឃើញ​ទៀត វា​ចម្លែក​យ៉ាងណា​? ដូចជា​ជំនឿ ប្រស្នា​ផ្សេងៗ ពាក្យសួរ​ចែចូវ​រវាង​គ្នា​និង​គ្នា ទាំងអស់នេះ​សុទ្ធសឹងតែ​គួរ​ជ្រាប​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ​ថែមទៀត​ផង​។​

 

កាលបើពេញចិត្តពេញថ្លើមលើកូនក្រមុំណាម្នាក់ហើយ ក៏ប្រាប់ដល់ចាស់ទុំឱ្យទៅចូលស្ដីដណ្ដឹង។ នៅក្នុងដំណាក់កាលដំបូងនេះ ចាស់ៗគាត់នឹងទៅខ្សឹបជាមុនសិន​​ គឺគាត់ដើរទៅដោយស្ងាត់ៗ ម្នាក់ឬពីរនាក់ទៅរកអ្នកគ្រប់គ្រងសាមីខ្លួនខាងស្រី​ ដោយនាំយកទៅជាមួយនូវស្រា២ដប, ម្លូស្លាបារីទៅបន្ដិចបន្ដួច ធ្វើឫកហាក់ដូចជាទៅសួរសុខទុក្ខគ្នាលេង។​បើសិនជាចាស់ទុំខាងប្រុស មិនស្គាល់ស្និទ្ធស្នាល ខាងស្រីឱ្យទៅជាមួយ។ ប៉ុន្ដែបើធ្លាប់ស្គាល់ ស្រឡាញ់រាប់អានគ្នាជាយូរមកហើយ ស្គាល់គ្នាច្បាស់លាស់ហើយ នោះក៏មិនមានបញ្ហាអ្វីដែរ។

ការទៅខ្សឹបនេះ គឺទៅសួរនាំថា កូនប្រុសខ្ញុំស្រឡាញ់កូនស្រីអ្នក តើអ្នកនឹងថាយ៉ាងណាដែរ?​ នឹងបង្គាប់បណ្ណាការចំនួនបុន្មាន? ទំហំណា? ខ្នាតណា? តើមានអ្វីជាទំនាស់ដែរឬទេ?។

ការខ្សឹបនេះសំខាន់ណាស់ គឺថាបើព្រមព្រៀងគ្នាបានហើយ ក៏នឹងកើតមាននូវពិធីចូលចែចូវ ស្ដីដណ្ដឹងរៀបការឡើង។ ប៉ុន្ដែបើមិនព្រមព្រៀងគ្នាទេ ដូចជាការទៅគន់គូរថ្ងៃ ខែ ឆ្នាំកំណើត ជោគជតារាសី សម្ពង្សនាគរួចអស់ហើយមិនល្អ ក៏មិនបានដែរ។ ឬក៏ខាងស្រីគេទារបណ្ណាការជំនូនចំណាយថ្លៃពេកនោះ ហើយខាងប្រុសធានាមិនបាន​ ក៏លើកលះគ្នាត្រឹមនោះឯង។ ដូច្នេះការប្រើពាក្យ ថាខ្សឹបនេះ​ក៏ល្អម៉្យាងដែរ គឺថាមិនមានការខ្ចរខ្ចាយរឿងរ៉ាវវែងឆ្ងាយនាំឱ្យបាក់មុខបាក់មាត់ ខូចឈ្មោះបោះសំឡេងតទៅទៀតដែរ ហើយរឿងខ្សឹបសួរក៏ជម្រាបបានត្រឹមតែប៉ុណ្ណេះ៕
លីសា

spot_img
×