Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ទេសចរណ៍ ប្រគល់​វិញ្ញាបនបត្រ​បំប៉ន​សមត្ថភាព​ដល់​អ្នក​កំពុង​បម្រើ​ការងា​រសេ​វា​កម្ម​តុ​កា អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ទេសចរណ៍ ចំនួន ១៣០០​នាក់​

spot_img

​រាជធានី​ភ្នំពេញ ​៖ លោក ប៉ាក់ សុខុម រដ្ន​លេខាធិការ​ក្រសួង​ទេសចរណ៍​បាន ប្រគល់​វិញ្ញាបនបត្រ ដល់​សិក្ខាកាម​ជ័យលាភី​ចំនួន ១៣០០​នាក់ នៅ​វិទ្យស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​។​

​លោក បាន​លើកឡើង​ថា​កក្តា​សុខសន្តិភាព គឺជា​មូលដ្ឋាន​ស្នូល​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ដូចនេះ​យុវជន​កម្ពុជា ត្រូវ​ខិតខំ​ថែរក្សា​ឲ្យបាន​ស្ថិត​ថេរ និង​ជ្រោមជ្រែង​ការដឹកនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​។ លោក បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ភាគី​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់ ដែល​តែងតែ​គាំទ្រ សហការ និង​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជិវៈ​ទេសចរណ៍ ដោយ​បាន​អនុវត្ត​នូវ​បទដ្ឋាន​គិត​យុត្ត យន្តការ និង​ឯកសារ​ទ្រទ្រង់​នានា ដែល​ក្រសួង​ទេសចរណ៍​បានដាក់ចុះ ជា​ពិសេស​បាន​គិតគូរ​ដល់​ការពង្រឹង និង​ទទួលស្គាល់​ជំនាញ​របស់​អ្នក​កំពុង​បម្រើ​ការងារ​សេវាកម្ម​តុ​កា អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ទេសចរណ៍ តាមរយៈ​ការបណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​ជាក់ស្តែង ដែល​សកម្មភាព​នេះ​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានដាក់ចុះ​រួមមាន​: ឆ្នាំ​២០២០ ទេសចរណ៍​កម្ពុជា នឹង​សម្រេច​បាន​នូវ​ការងារ​ដោយ​ធ្វើ​ការបណ្តុះបណ្តាល និង​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​៥០% ។ ឆ្នាំ​២០២៥ ទេសចរណ៍​កម្ពុជា នឹង​សម្រេច​បាន​នូវ​ការងារ​ដោយ​ធ្វើ​ការបណ្តុះបណ្តាល និង​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​១០០% ដោយ​ចូលរួម​ជម្រុញ​ផ្សព្វផ្សាយ​យុទ្ធនាការ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​”​។ ឆ្នាំ​២០៣០ ទេសចរណ៍​កម្ពុជា នឹង​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់ SDGs ចំណុច​លេខ ៤ និង ៨​។​

​សូម​រំលឹក​ផង​ដែរ​ថា ជាមួយ​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ ដ៏​ខ្លាំងក្លា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ទេសចរណ៍ បាន​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ៦២ ម៉ឺន​នាក់ ស្មើនឹង​១២.៣% នៃ​ការងារ​សរុប ហើយ​នៅក្នុង​ឆ្នាំ​២០២០ និង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ជិត​១​លាន​នាក់ និង ២០២៥ ជិត ១.២​លាន​នាក់ និង ឆ្នាំ​២០៣០ បាន​ចំនួន ២​លាន​នាក់ ដោយ​មិន​គិត​ពី​ការងារ​ដោយ​ប្រយោល រាប់សិប​ម៉ឺន​នាក់​ទៀត​។​

​ក្រសួងទេសចរណ៍​បង្កេីត​ឲ្យមាន​ក្រុមគ្រូ​បង្គោល​ចល័ត​ជំនាញ​ទេសចរណ៍​ដែល​ស្ម័គ្រចិត្ត​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ក​តាម​មូលដ្ឋាន​អាជីវកម្ម និង​បណ្តា​ខេត្ត​ឆ្ងាយៗ​។​

​លោក​ឡី សុភាព នាយក​សាលា​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​កម្ពុជា បាន​កោតសរសើរ​ដល់ សិក្ខាកាម​ជ័យលាភី​ចំនួន ១៣០០​នាក់ ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ដែល​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ស្របតាម​ស្តង់ដារ​អាស៊ាន និង​ពង្រឹង​សមត្ថភាព​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រូ​បង្គោល​ចល័ត​ចំនួន ២២​រូប ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ក្រសួង​ទេសចរណ៍​ក្នុង​ការចែករំលែក​ចំណេះដឹង និង​បណ្តុះបណ្តាល​យុវជន​កម្ពុជា លើ​ជំនាញ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ឲ្យមាន​សមត្ថភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ និង​អភិវឌ្ឍ​អាជីព​ក្នុង​ជំនាញ​វិជ្ជាជិវៈ​ទេសចរណ៍​កាន់តែ​ល្អប្រសើរ​។ គ្រូ​បង្គោល​ទាំង ២២​រូប រួម​មាន​ម្ចាស់​អាជីវកម្ម ថ្នាក់​គ្រប់​គ្រង់​ក្នុង​មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ ដែល​បាន ទទួល​ការបណ្តុះបណ្តាល​គរុកោសល្យ​ការបណ្តុះបណ្តាល​ជំនាញ បច្ចេកទេស ពិ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្លឹប​គ្រូ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ (Tourism Trainers Club)​។ ដូចនេះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​សេវាកម្ម​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ អាច​ទំនាក់ទំនង​គ្រូ​ចល័ត​ខាងលើ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​សម្របសម្រួល​ការបណ្តុះបណ្តាល​ជំនាញ​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP)៕ ​ដោយ​៖​កូឡាប

spot_img
×