Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! អ្នក​បង្ហោះ Drone ក្បែរ​ឧទ្ធម្ភាគចក្រ តាម​ប្រមាញ់​ព័ត៌មាន​ពី​ប្រតិបត្តិ​ការជម្លៀស​ក្មេងៗ​និង​គ្រូបង្វឹក​ទាំង​១៣ ត្រូវ​ចាប់ខ្លួន​ហើយ

spot_img

​ប្រធាន​បេសកកម្ម​សង្គ្រោះ​កាលពី​ថ្ងៃ​ច័ន្ទ បានចេញ​ការព្រមាន​យ៉ាង​តឹងរ៉ឹង​មួយ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ ដែល​ព្យាយាម​គ្រប់​ដណ្តប់​លើ​ការជម្លៀស​កីឡាករ​បាល់ទាត់​ដែល​ជាប់​នៅក្នុង​រូងភ្នំ Tham Luang បន្ទាប់ពី​ប្រព័ន្ធ​ព័ត៌មាន​មួយ​ត្រូវបាន​គេ​រកឃើញ​បង្ហោះ Drone ដោយ​គ្មាន​ការអនុញ្ញាត ។​

Narongsak Osottanakorn និយាយថា នេះ​ជា​សកម្មភាព​ដែល​បាន​រំលោភបំពាន​ច្បាប់​ទាំងស្រុង ហើយ​ប៉ូលីស​កំពុង​ស៊ើបអង្កេត​ករណីនេះ​ផងដែរ ។​

​នៅ​ថ្ងៃ​ច័ន្ទ​នោះ​ផងដែរ កងកម្លាំង​ទ័ពអាកាស​ភូមិន្ទ​ថៃ ក៏បាន​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ម្ចាស់ drone នោះ ដែល​បាន​បង្ហោះ​វា​នៅ​ជិត​នឹង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ដែល​កំពុង​ដឹក​ក្មេងប្រុស​រងគ្រោះ​ម្នាក់ ចេញពី​រូង Tham Luang ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ ។​

Drone នោះ​ត្រូវ​បានឃើញ​ក្នុង​វីដេអូ ហោះ​ក្បែរ​ឧទ្ធម្ភាគចក្រ​ទ័ពអាកាស​ភូមិន្ទ​ថៃ MI-17 ខណៈ​វា​កំពុង​ដឹក​ម្នាក់​ក្នុងចំណោម​ក្មេងប្រុស​បាល់ទាត់ ៤ នាក់ ទៅកាន់​មន្ទីរពេទ្យ ។​

​ស្ថានីយ៍ទូរទស្សន៍​ថៃ PPTV ក៏បាន​ចេញ​ការ​សុំទោស​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ចំពោះ​ករណី​បង្ហោះ drone នេះ ។​

​បន្ទាប់ពី​ករណីនេះ​ក្លាយជា​រឿង​ក្តៅគគុក​មួយ ជាហេតុ​ធ្វើ​ឲ្យ​ប៉ូលីស​ថៃ​កាលពី​អង្គា​រ៍ (១០ កក្កដា​) ម្សិលមិញ​នេះ ឈាន​បាន​ចាប់ខ្លួន​អ្នក​ថតរូប​បរទេស​ម្នាក់​មកពី​ប៉ូឡូញ បន្ទាប់ពី​គាត់​ត្រូវបាន​ចោទប្រកាន់​បង្ហោះ Drone ដោយ​គ្មាន​ការអនុញ្ញាត ក្នុងអំឡុងពេល​ប្រតិបត្តិ​ការសង្គ្រោះ​ក្រុម​ក្មេងៗ​បាល់ទាត់ Mu Pa និង​គ្រូបង្វឹក​របស់​ពួកគេ ពី​រូងភ្នំ Tham Luang ស្ថិតក្នុង​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ។​

​អ្នក​ថតរូបៗ​នេះ ឈ្មោះ​របស់គាត់​ពុំ​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នោះទេ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន ។​

​អ្នកប្រើប្រាស់ Twitter ម្នាក់ បាន​បង្ហោះ​រូបថត​១​របស់​អ្នក​ថតរូប​នេះ ដែល​ត្រូវបាន​ក្រៀក​ដោយ​ប៉ូលីស​ថៃ ។​

​ចំណែក​រូបថត​ដទៃទៀត ដែល​ត្រូវបាន​ថត​ដោយ EPA-EFE បានបង្ហាញ​បុរស​នេះ​ជិះ​លើ​ម៉ូតូ ជាមួយ​អ្នកស្ម័គ្រចិត្ត​ម្នាក់ ។ បើតាម​ការ​ឲ្យ​ដឹង នោះ​បុរស​រូបនេះ​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ចាក​ចេញពី​តំបន់​នេះ ៕ ឧ​ត្ត​ម​

spot_img
×