Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ប្រចាំ​ថ្ងៃ​បាន​ក្លាយ​ជា​ឃាតករ​សម្លាប់​ក្មេងស្រី​១១​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​

spot_img

​ភ្នំពេញ ​៖ បាយ​គឺជា​អាហារ​ប្រចាំថ្ងៃ​របស់​មនុស្ស ដោយ​ក្នុង​មួយថ្ងៃៗ​មនុស្ស​ត្រូវ​ការហូប​វា​ប្រមាណ​ពី​២​ទៅ​៣​ដង តែ​វា​ក៏​ក្លាយជា​ឃាតករ​សម្លាប់​ផងដែរ ។​ជាក់ស្តែង​ក្មេងស្រី​១១​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​បាន​បាត់បង​ជីវិត​គួរអោយ​អាសូរ​ជា​ពន់ពេក ខណៈ​នាង​ហូប​បាយកក​អួ​លនៅ​ហ្នឹង​ក មិន​បាន​ប៉ុន្មាន​នាទី​ផង​នោះ​។​

​ហេតុការណ៍​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ភូមិ​កំរ៉ែង ឃុំ​ស្វាយសរ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឌី​ន ធីតា អាយុ​១១​ឆ្នាំ សិស្ស មាន​ឪពុក​ឈ្មោះ ឌី​ន អាយុ​៣៧​ឆ្នាំ ម្ដាយ​ឈ្មោះ ម៉ែន សុ​ផា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កំរ៉ែង ឃុំ​ស្វាយសរ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​បើ​តាម​ប្រភព​ពី​ម្ដាយមីង បានឲ្យដឹងថា កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ក្មួយ​គាត់ បាន​ហូបបាយ​កក​នឹង​ដៃ ដោយ​មិន​បាន​ដាក់​ចាន​ទេ នៅ​ក្រោម​ដើម​ផ្កាក្រដាស​មុខផ្ទះ ពេល​ញ៉ាំ​បាន​បន្តិច​ក្រោយមក ក៏​បណ្តាល​ឲ្យ​អួល ពេល​នោះ​ក្មួយ​គាត់​បាន​លោត​ចុះឡើង និង​រត់​ទៅរ​ក​គាត់ (​ម្តាយមីង​)​ឲ្យជួយ ឃើញ​ដូច​នោះ គាត់​ក៏​ជួយ​រឹត តែ​អកុសល​ក្មួយ​របស់​គាត់​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​ដែរ​ម្តង​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×