Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​របៀបវារៈ​ចំនួន​៥ រួម​នឹង​ការប្រកាស​ទទួលស្គាល់​មន្ត្រី​ចំនួន​២០​រូប​

spot_img

​ភ្នំពេញ ​៖ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​របៀបវារៈ​ចំនួន​៥ ក្នុងនោះ​ក៏​មាន​ការប្រកាស​ទទួល​ស្គាល់​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ប្រធាន​-​អនុប្រធាន​ផ្នែក នាយករង​ទីចាត់ការ និង​ប្រធាន​-​អនុប្រធាន​ការិយាល័យ​នៃ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​២០​រូប​ផង​ដែរ​។​

កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១១ កក្កដា​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក កើត ឆែ អភិបាលរង តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ ។​

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​របៀបវារៈ​ចំនួន​៥ ក្នុងនោះ​រួមមាន ៖១. អាន​ប្រកាស​ទទួលស្គាល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ចំនួន​២​រូប ។ ២. ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៩ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។ ៣. ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​​ប្រចាំ​ឆមាស​ទី​១ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ៤. ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​ផែនការ​សកម្មភាព និង​ថវិកា​របស់​គក​សករាជ​ធានី​ភ្នំពេញ គាំទ្រ​ថវិកា​ដោយ UNICEF ឆ្នាំ​២០១៨ ដែល​ទើប​កែសម្រួល​ឡើងវិញ​។​
៥. ប្រកាស​ទទួលស្គាល់​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ប្រធាន​-​អនុប្រធាន​ផ្នែក នាយករង​ទីចាត់ការ និង​ប្រធាន​-​អនុប្រធាន​ការិយាល័យ​នៃ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​២០​រូប​និង​ទី​៦. បញ្ហា​ផ្សេងៗ ៕​ ​ដោយ​៖​កូឡាប​

spot_img
×