Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​មាន​ការ​ចល័ត​កម្លាំង​កងរាជអាវុធហត្ថ ៨០០​នាក់ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​

spot_img

​ភ្នំពេញ​ ៖ ​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ចល័ត​កម្លាំង​កងរាជអាវុធហត្ថ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៨)​។ កម្លាំង​ចំនួន​៨០០​នាក់ ចេញពី​សាលា​កងរាជអាវុធហត្ថ​កំបូល និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រ៉ា​យ​នឹង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ វិលត្រឡប់​មក​វិញ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×