Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ចោរ​ឆ្មក់​ចាប់​ក្មេងស្រី​តូច​ម្នាក់​លឿន​ដូច​ផ្លេកបន្ទោរ តែ​ម្តាយ​ក្មេងស្រី​ក៏​មិនធម្មតា​…(​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​ក្មេងស្រី​តូច​ម្នាក់ ត្រូវបាន​គេ​ប៉ុនប៉ង​ចាប់ជំរិត ពី​ក្នុង​ហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង ស្ថិតនៅ​ភាគខាងត្បូង នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (​អាមេរិក​) ។​

​វីដេអូ​ពី​កាមេរ៉ា​សុ​ត្ថិ​ភាព បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ជា​ម្តាយ​ម្នាក់ កំពុង​ពរ​កូនតូច​ម្នាក់ ស្ថិតនៅ​ពី​ខាងក្រោយ​អតិថិជន​ប្រុស​ម្នាក់ ខណៈ​កូនស្រី​អាយុ ៤ ឆ្នាំ ម្នាក់ទៀត​របស់​ពួកគេ កំពុង​ឈរ​ក្បែរ​មាត់​ច្រកចូល នៃ​ហាង​ទូរស័ព្ទដៃ​នោះ ស្ថិតក្នុង Victorville ។​

​ប៉ុន្តែ ពិតជា​រន្ធត់ចិត្ត​ខ្លាំង​ណាស់ ព្រោះតែ​ប៉ុន្មាន​វិនាទី​ក្រោយមក ស្រាប់តែ​បុរស​ម្នា​ក់បាន​ឆ្មក់​ដើរ​លបៗ​ចូលចាប់​ក្មេងស្រី​នោះ និង​អូស​នាង​ចេញ​ខាងក្រៅ​យ៉ាង​លឿន ។ ទោះយ៉ាងណា វា​ពិតជា​សំណាង​ណាស់ ដែល​ម្តាយ​របស់​នាង​ឃើញ​ទាន់ ហើយ​នាង​ក៏បាន​ស្ទុះ​ទាំង​ដៃ​ឱប​កូនតូច​យ៉ាង​លឿន ដើម្បី​ដេញតាម «​ចោរ​» សង្គ្រោះ​កូនស្រី​មកវិញ ។​

​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ដឹងថា បាន​ដួល និង​អាច «​របូត​» ខ្លួន ពី​ដៃ​ជន​ចាប់​រូបនោះ ។ ក្មេងស្រី​នេះ បន្ទាប់មក ត្រូវ​ម្តាយ​របស់​នាង​នាំចូល​ក្នុង​ហាង និង​ទទួល​ការ​ឱបរឹត​យ៉ាង​កក់ក្តៅ​ពី​ម្តាយ ។​

​ទន្ទឹម​នោះ​ផងដែរ ម្ចាស់​ហាង និង​អតិថិជន​ម្នាក់ បាន​ដេញតាម​សង្ស័យ និង​ចាប់ខ្លួនបាន​រហូត​ប៉ូលីស​មកដល់ ។​

​ប៉ូលីស​និយាយថា ជនសង្ស័យ​នោះ​មាន​អាយុ ២៤ ឆ្នាំ ហើយ​រូបគេ​អាច​ជន​ញៀន​ថ្នាំ​ផងដែរ ។ ឥឡូវនេះ ជន​រូបនេះ​កំពុង​ប្រឈម​ការចោទប្រកាន់​ប៉ុនប៉ង​ចាប់ជំរិត ៕ ចន្ទី​

spot_img
×