Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្ត​ស្វាយរៀង ​រកឃើញ​ភ្លៅ​មាន់​ខូច​គុណភាព​ជាង ​៧ ​គីឡូក្រាម ​និង​ទំនិញ​ខូច​គុណភាព​នៅ​ផ្សារ​តា​ពៅ ​ក្រុង​បាវិត​

spot_img

​ស្វាយរៀង ៖ លោក ម៉ាន់ សុខន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ក្រោម ឱវាត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែឈើ​នៅ​ទីតាំង​ផ្សារ​តា​ពៅ ក្រុង​បាវិត​ក្នុង​នោះ​រក​ឃើញ​ភ្លៅ​មាន់​ស្លាបមាន់​ខូច​គុណភាព​ជាង ៧ គីឡូក្រាម និង​ទំនិញ​ខូច​គុណភាព​បាន​ជាច្រើន​មុខ ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​តា​ពៅ​ហើយ​មន្ត្រី​យើង​បាន​ធ្វើកា​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​។​

​លោក ម៉ាន់ សុខន បាន​មានប្រសាសន៍​ឱ្យដឹងថា ៖ ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ជួន​ប្រជាពលរដ្ឋ​និង​លើកកម្ពស់​សុខ​មា​ភាព​ដល់​ពូក​គាត់​ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក​អនុប្រធាន​សាខា​កាំកុងត្រូល​រូបនេះ បាន​បន្តទៀតថា ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ធ្វើ​ការចុះពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ក្នុង​ទីតាំង​ផ្សារ​តា​ពៅ​នាពេលនេះ បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​(​ភ្លៅ​មាន់​ស្លាបមាន់​)​បាន​ជាង​៧​គីឡូក្រាម ជា​ពិសេស​បាន​ដកហូត​និង​ហាមឃាត់​ម្ហូបអាហារ​ដែល​ច្បាប់​ហាមឃាត់​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ហើយ​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​តាម​ច្រករបៀង​ហើយ​បើ​កំលាំង​ជំនាញ​របស់​យើង​រកឃើញ​និង​ដកហូត​យក​ទៅ​កម្ទេចចោល​ផងដែរ​។​

​ចំណែក​អ្នកលក់​ក៏​បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់​ទំនិញ​ដែល​ខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ខូច​គុណភាព​។​

​ជាមួយគ្នា​នោះ លោក ម៉ាន់ សុខន ក៍​បាន​ធ្វើការ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សិស្សានុសិស្ស​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង ឲ្យបាន​ញឹកញាប់​បន្ថែមទៀត​៕ វ៉ៃកូ​

spot_img
×