Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ជោគជាំ ជិះ​ម៉ូតូ​បុក​ក្មេងប្រុស​ម្នាក់ ពីក្រោយ​ពេញទំហឹង រងរបួស​ធ្ងន់​

spot_img

​ស្វាយរៀង ៖ ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​បុរស​ជា​ជាងសំណង់​ស្រវឹងស្រា​ជោគជាំ បើក​ម៉ូតូ​បុក​ពីក្រោយ ខណៈ​កំពុង​ដើរ​ថ្មើរជើង​តាម​ដងផ្លូវ កាលពី​វេលា​ម៉ោង​៧ និង ១៥​នាទី​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅលើ​ផ្លូវ​លេខ 314D ស្ថិតនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុស​រងគ្រោះ​មាន​ឈ្មោះ ធី បញ្ញា ភេទ​ប្រុស អាយុ​១០​ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង (​រងរបួស​ធ្ងន់​) បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​314D (​តាម​ចិញ្ចើម​ផ្លូវ​) ។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-6579 បើកបរ​ដោយ​ឈ្មោះ សូ សា​វ៉េ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ ជាង​សំណង់ រស់នៅ​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង (​ពាក់មួក​សុ​វត្តិភាព​) ទាំង​ស្រវឹងស្រា​ជោគជាំ បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ក៏​បាន​បុក​ពីក្រោយ​កុមារា ធី បញ្ញា ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យ​រង​របួស​ជើង​ខាងឆ្វេ​ង និង​ចិញ្ចើម​ខាងស្ដាំ ។​

​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គេ​ឃើញ​មាន​ពលរដ្ឋ​រស់នៅ​ម្តុំ​នោះ ចេញមក​ជួយ​ជនរងគ្រោះ​និង​រាយការណ៍​មក​សមត្ថកិច្ច ចុះ​ទៅ​កន្លែង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ជួយ​សម្រួល​និង​ហៅ​រថយន្ត​សាម៉ុយ​ដឹក​ជនរងគ្រោះ​មកកា​ន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប បច្ចុប្បន្ន​ជនរងគ្រោះ​នឹង​អ្នក​បើក​ម៉ូតូ នៅ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ដើម្បី​ធ្វើ​ការសង្គ្រោះ ។​

​ចំពោះ​មធ្យោបាយ​ធ្វើដំណើរ សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ប្រសូតិ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ វ៉ៃកូ​

spot_img
×