Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់​បន្ត​ពូជ​សោះ ធ្វើឲ្យ​ស្ទះចរាចរ ១​កំណាត់​ផ្លូវ​ (មានវីដេអូ)

spot_img

​បុរស​ម្នាក់​ចូល​កៀក​នឹង​ពស់​១​គូ​នេះ ដើម្បី​ថត តែ​ពួក​វា​ហាក់ដូច​ពុំ​រវីរវល់​ព្រោះតែ​ជាប់​…​ពាក់​គ្នា ។​

Corbbin Goldsmith អាយុ ២៦​ឆ្នាំ បាន​យក​ទូរស័ព្ទ​ចល័ត​ដើម្បី​ថត​យក​រូបភាព​ពស់ ២​ក្បាល​កំពុង “​រួម​រក្ស​”​គ្នា​នៅ​កណ្តាលផ្លូវ ខណៈ​ពេល​ពួក​វា​បាន​នៅ​បាំង​ផ្លូវ​បង្ខំ​ឲ្យ​គាត់​សំចត​រថយន្ត ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ផ្ទះ​មិត្តភ៏ក្ត្រ​នៅ​មណ្ឌល Sonoma រដ្ឋ California អាមេរិក ។​

​យុវជន​រូប​នេះ ប្រាប់ថា ការរួម​រ័ក្ស​របស់​ពស់​២​ក្បាល​នេះ ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ពេល​ប្រមាណ ១០​នាទី មុន​ពេល​ពួក​វា ចែក​ផ្លូវ​គ្នា ១​ក្បាល ១​ទិស ។ Corbbin ពោលថា ៖ ខ្ញុំ​កំពុង​បើក​ឡាន​តាមផ្លូវ​ទៅ​ជួប​មិត្តភក្តិ ក៏​សម្លឹង​ឃើញ​ពស់ ២​ក្បាល​នេះ ។ ខ្ញុំ​ចេញពី​រថយន្ត​ចូល​ទៅកៀក​វា ដើម្បី​ថត តែ​ពួក​វា​រវល់​សប្បាយ​គ្មាន​ទាំង​អើពើ​ដល់​ខ្ញុំ​បន្តិច​សោះឡើយ ។​

​ដំបូង​ឡើយ Corbbin គិត​ថា​ពស់​២​ក្បាល​នេះ វា​កំពុង​វាយប្រហារ​គ្នា ស្មាន​ពុំ​ដល់​ថា វា​កំពុង​បន្ត​ពូជ​សោះ ៕ លី​សា​

​ខាងក្រោម​ជា​ឃ្លីប​នៃ​ហេតុការណ៍​នេះ ៖

spot_img
×