Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ចាងហ្វាង​កាសែត ”​ដំណឹង​កម្ពុជា​” បាន​បើករថយន្ត ប្រដេញ​រថយន្ត​ដឹកទំនិញ និង​បាញ់​គំរាម​យក​លុយ​

spot_img

​សៀមរាប​ចាង ​៖ ​ហ្វាង​កាសែត ”​ដំណឹង​កម្ពុជា​” ម្នាក់ បាន​បើក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ដ ប្រដេញ​រថយន្ត​ដឹកទំនិញ របស់​មន្ត្រី​យោធា​ម្នាក់ ដែល​សង្ស័យ​ថា​ដឹកឈើ ហើយ​ឃាត់​ឲ្យ​ឈប់ ហើយ​មន្ត្រី​យោធា​រូបនោះ មិន​ព្រម​ឈប់​រថយន្ត ហើយ​បើក​រត់គេច ក៏​ហ្វាង​កាសែត​នោះ ដក​កាំភ្លើងខ្លី​ម៉ាក k54 មក​ភ្ជង់​ជនរងគ្រោះ និង​បាញ់​គំរាម​ចំនួន​២​គ្រប់​។ តែ​សំណាងល្អ​មិន​ត្រូវ​ជនរងគ្រោះ ។ ជនរងគ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច ទើប​នគរបាល​ស្រុក​ស្វាយ​លើ​ឈាន​ដល់​ការឃាត់ខ្លួន​។​

ហេតុការណ៍​ដេញ​បាញ់​គំរាម​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​អង្កា​រ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ស្រុក​ស្វាយ​លើ ខេត្តសៀម រាប​ ​ចំណែក​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១៨ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ស្នាក់​សាខា​ស្នាក់ការ​កាសែត “​ដំណឹង​កម្ពុជា​”​នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង​ចន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការ​ខេត្តសៀមរាប បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​នេះ​ថា មាន​ករណី​ផ្ទុះអាវុធ​បាញ់​គំរាម លើ​ជនរងគ្រោះ​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​ព្រះវិហារ ខេត្ត​ព្រះវិហារ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរចាង ហ្វាង​កាសែត ”​ដំណឹង​កម្ពុជា​” មាន​ទីលំនៅ ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់​នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​បន្តថា អង្គ​ហេតុ​នៃ​រឿង នៅវេលា​ម៉ោង​១១ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ជនរងគ្រោះ បាន​បើក​ឡាន​ដឹក​ឥ​វ៉ាន់ ពី​ខេត្ត​ព្រះវិហារ មក​ខេត្ត​សៀមរាប ដល់​វេលា​ម៉ោង​៣​រសៀល បានដាក់​ឥ​វ៉ាន់​រួច ត្រង់​ចំណុច​ផ្លូវ ​៦០​ម៉ែត្រ រួច​បន្ត​ទៅ​ហូប​បាយ ពេល​បាយ​រួច​ក៏​ត្រឡប់ មក​ខេត្ត​ព្រះវិហារ​វិញ​។ ដោយ​មាន​ម៉ូយ​ជិះ​ជាមួយ​គ្នា​ពីរ​នាក់ ហើយ​បើក​ចេញពី​ខេត្ត​សៀមរាប ឆ្ពោះទៅ​ខេត្ត​ព្រះវិហារ លុះ​បើក​ដល់​ខាងជើង​ផ្សារ​ស្វាយ​លើ​ថ្មី ស្រុក​ស្វាយ​លើ ស្រាប់តែ​ជនសង្ស័យ បាន​បើក​ឡាន​ម៉ាក​កា​ម៉ា​រី សេរី​ឆ្នាំ​2007 ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ ​2AM-1240 តាម​ពីក្រោយ​ជនរងគ្រោះ ពេល​បើក​ដល់​ចំណុច​ខាងកើត ស្នាក់ការ​បរិស្ថាន​ក្បាល​ប្រើ​ស ឡាន​ជនសង្ស័យ បាន​ឡើង​វ៉ា​ឡាន​ជនរងគ្រោះ ឡើង​ទន្ទឹមគ្នា រួច​ជនសង្ស័យ បាន​បើក​កញ្ចក់​ឡាន យក​កាំភ្លើង​ខ្លី​មក​ភ្ជង់ ជនរងគ្រោះ រួច​ស្រែកជេរ​ជន​រងគ្រោះ​ថា អា​ហែង​ឈ្លើយ​ឆាប់​ឈប់​ឡាន​ភ្លាម​។ ដោយ​ជនរងគ្រោះ មិនដឹង​មានរឿង​អ្វី ហើយ​ក៏​ភ័យ បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន​ទៅមុខទៀត​។ ចំណែក​ជនសង្ស័យ ក៏​បន្ថែម​ល្បឿន​ដូចគ្នា ដេញតាម​ពីក្រោយ​។ បន្ទាប់មក​ក៏​បាន​យក​កាំភ្លើង​បាញ់​គំរាម ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​គ្រាប់ ពេលនោះ​ជនរងគ្រោះ បាន​បើក​ឡាន​បន្ត​មិន​ហ៊ាន​ឈប់​ទេ ហើយ​ជនសង្ស័យ ក៏​នៅ​តែ​បើក​តាម​បន្ត ទៀត លុះ​បើក​ដល់​ចំណុច​ការដ្ឋាន​ន​កិន​ថ្ម​ក្បែរ អង់​តែ​ន​ទូរស័ព្ទ​ភ្នំ​ក្បាល​ប្រើ​ស ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ជនសង្ស័យ​បាន​វ៉ា​ទៅ​មុន ហើយ​ឈប់​ឡាន​ពីមុខ​ឡាន​ជនរងគ្រោះ បើក​ទ្វា​ឡាន ចុះ​មក​ហើយ​មាន​កាន់​កាំភ្លើងខ្លី ទើប​ជនរងគ្រោះ​ស្គាល់ ឈ្មោះ ឆោម ស៊ីថា ជា​អ្នកកា​សែត ធ្លាប់​ទារប្រាក់​ដឹកឈើ​តាមផ្លូវ​ពី​ខ្លួន ដោយ​ឃើញ​ដូច្នេះ ជនរងគ្រោះ​បាន​បើកឡាន​អែប​ខាង​ផ្លូវ រួច​បន្ថែម​ល្បឿន​ទៅមុខ ទៀត ស្របពេល​នោះ​ជនសង្ស័យ បាន​ស្រែក​ថា​អា ហែង​ឈប់​ភ្លាម ជនរងគ្រោះ​មិន​ឈប់ ទើប​ជនសង្ស័យ បាន​បាញ់​គំរាម​មួយ​គ្រាប់​ទៀត ធ្វើឲ្យ​ជនរងគ្រោះភ័ យ ក៏​បើក​ឡាន​យ៉ាង​លឿន​ចេញពី​ទីនោះ​។ បន្ទាប់​ពី​ការបាញ់​គំរាម ជនរងគ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច ពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​និង​ចាប់​យក​សម្បក​គ្រាប់ ប្រភេទ​អាវុធ​ខ្លី ចំនួន​មួយ​សម្បក​គ្រាប់ មក​រក្សាទុក​។ បន្ទាប់មកទៀត ដោយ​មាន​រាយការណ៍​ពី​ជនរងគ្រោះ ទៅ​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​ខេត្ត​ព្រះវិហារ និង បាន​ដាក់​បណ្តឹង នៅ​អធិការនគរបាល​ស្រុក​ស្វាយ​លើ ទើប​កម្លាំង​នគរបាល​យើង បាន​សហការ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ​ស្រុក សឹក​រង​ស្រុក បាន​ឃាត់​រថយន្ត និង​ជនសង្ស័យ ធ្វើការ​ឆែកឆេរ ដែល​ទទួលបាន​ការអនុញ្ញាត ពី​លោក កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​សាក​បន្ត​នីតិវិធី​។​

​ករណី​លោក​ឆោម ស៊ីថា ចាងហ្វាង​កាសែត ”​ដំណឹង​កម្ពុជា​” រូបនេះ មាន​ពលរដ្ឋ និង​សមត្ថកិច្ច ប្រាប់ថា តែង​បើកឡាន​ប្រដេញ​រថយន្ត​គ្រប់​ប្រភេទ មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ ដើម្បី​ជំរិត​ទារប្រាក់​ពី​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹកឈើ ជា​យូរ​ឆ្នាំ​មកហើយ​។ ពលរដ្ឋ​ស្នើឲ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះមក​ពិនិត្យមើល​ជន​មួយ​ក្តាប់​តូច ដែល​កាន់​កាត​កាសែត​ធ្វើ​ខុស​ក្រមសីលធម៌ និង​ខូច​ដល់​អ្នកកាសែត​គេឯង ដែល​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ យ៉ាង​ខ្ជាប់ខ្ជួន​។ ប្រភព​បន្តថា ទីតាំង​ដែល​អ្នកកាសែត​អាធិបតេយ្យ​ទាំងនេះ តែង​ឈរជើង គឺ​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ខេត្តសៀមរាប​។ ការ​ដែល​ធ្វើឲ្យ​អ្នកកាសែត​ទាំងនេះ មក​ដេក​ត្រាំ​ត្រែង តាម​ផ្លូវ​ចាំ​យក​លុយ​នេះ គឺ​ដោយសារ​មាន​ការបើក​ឲ្យ​រថយន្ត​ដឹក​ឈើ ចេញ​រាប់​រយ​ឡាន ក្នុង​មួយ​ថ្ងៃៗ ជា​ថ្នូរ​និង​លុយ​រាប់លាន​រៀល ។ ជាពិសេស​នោះ គឺ​ដោយ​មាន​លោក​ម៉ែន វុទ្ធី ហៅ​ឡយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ ទើបនឹង​ឡើង​ថ្មី អាង​ខ្សែ​លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប នៅ​ជួយ​កាង​ផង​នោះ ទើប​គេ​ឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេះ​តែ​កើតមាន​ឥត​ឈប់ឈរ​ឡើយ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×