Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខណ្ឌ​សែន​សុខ ជម្រុញ​អោយ​លោក​មេ​ប៉ុស្តិ៍​បំបាត់​លើ​បញ្ហា​គ្រឿង​និង​ល្បែងស៊ីសង​មាន់​ជល់​នៅក្នុង​មូលដ្ឋាន​

spot_img

ភ្នំពេញ​៖ ក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា​នេះ អភិបាល​ខណ្ឌ​សែន​សុខ លោក​ម៉ូ​វ ម៉ានិត បាន​ធ្វើ​ការណែនាំ​អោយ​មេ​ប៉ុស្តិ៍​ទាំងអស់ បំបាត់​លើ​បញ្ហា​គ្រឿង​និង​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅ​តាម​ការស្នើសុំ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ។​


ដោយឡែក​បញ្ហា​បរិស្ថាន​លោក​អភិបាលខណ្ឌ​ក៏បាន​ជម្រុញ​អោយ​មាន​ការរួម​គ្នា​ទាំង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​មូលដ្ឋាន​យើង​ស្អាត​គ្មាន​សំរាម​និង​មាន​បរិស្ថាន​ល្អ​។ ចំពោះ​ការផ្តល់​សេវា​សាធារណៈ លោក​បញ្ជាក់ថា អោយ​យក​ទៅ​តាម​ច្បាប់​កំណត់​នៅ​ច្រកចេញចូល​តែ​មួយ មិន​អាច​បន្លំ​ទេ​។​

​លោក​ម៉ូ​វ ម៉ានិត បានដាក់​បញ្ជា​ផ្ទាល់មាត់​ដល់​នាយ​ប៉ុស្តិ៍​ទាំងអស់​ក្នុង​ខណ្ឌ​សែន​សុខ ដោយ​ទុក​រយៈពេល​មួយ​ខែ​ត្រូវ​តែ​បង្ក្រាប​ឲ្យអស់ ហើយ​កន្លែង​ទាំងនោះ​សុទ្ធ​ធ្លាប់​បង្ក្រាប​នា​ពេលកន្លងមក និង​នៅ​តែ​បន្ត​លួច​បើក​អាជីវកម្ម​ហ្គេម​បាញ់​ត្រី គ្រឿងញៀន មាន់​ជល់ ជាដើម​។ ក្នុង​វេទិកាសាធារណៈ​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ​អោយ​មាន​ការដាក់​បង្គោល​ភ្លើង ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​អូ​បែកក្អម ។​

លោកស្រី អ៊ុម សុភាព ប្រជាពលរដ្ឋ​រស់នៅ​លើ​ប្រឡាយ​នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី បាន​ស្នើសុំ​អោយ​អាជ្ញាធរ​ជួយ​ជម្រុញ​ការធ្វើ​ប្លង់​កម្មសិទ្ធិ ខណៈ​ដែល​ពួក​គាត់​រស់នៅ​លើ​មាត់​ប្រឡាយ ដោយ​យោង​ថា​ប្រឡាយ​នោះ ទឹក​លែង​ហូរ ទៅហើយ​។​បញ្ហា​អ្នកមាន​ងារ ជា​ឧកញ៉ា បិទផ្លូវ​២០១៨​នៅក្នុង​សហគមន៍​ថ្មី​ខណ្ឌ​សែន សុខ និង​ការ​ជម្រុញ​អោយ​ជួយ​បង្ក្រាប​គ្រឿងញៀន និង​ល្បែងស៊ីសង​។​ចំណែក ព្រះសង្ឃ​គង់នៅ​វត្ត​ក្រាំង​ធ្នង់ ខណ្ឌ​សែន សែន លោក​ស្នើសុំ បញ្ហា​សំរាម ដោយ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​មាន​គេ​យក​សម្រាម​មក​បោះចោល​នៅតាម​ផ្លូវ ហើយ​ដុតចោល​ធ្វើអោយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។​ស្នើសុំ​ធ្វើ​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​លេខ ១០០៧ និង​សុំ​ធ្វើ​ផ្លូវ​នៅ សង្កាត់​ក្រាំងធ្នង់ ។​

​លោក​ហោ វាសនា បញ្ហា មេភូមិ​បុរី​កម្មករ​ក៏ បាន​លើកឡើង​ថា គ្រឿងញៀន កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​បាន​ប្រមាណ​៩០​ភាគរយ​ហើយ លោក​ជម្រុញ​អោយ​បង្ក្រាប​អោយបាន​១០០​ភាគរយ​។​

​ចំពោះ បញ្ហា​ដែល​បាន​លើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ត្រូវបាន​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​ការបកស្រាយ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ​ដែរ ។​ជាក់ស្តែង​បញ្ហា​ដីធ្លី ការផ្តល់​កម្មសិទ្ធិ​ត្រូវបាន​លោក សារិន វណ្ណា មន្ទីរ​ដែនដី នគរូបនីយកម្ម​និង​សំណង់ រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន សែន បានសម្រេច​ការប្រទាន​កម្ម​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​សហ​គគ​មន៍​ហើយ ដោយ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង ហើយ​សកម្មភាព​នេះ​ពិតជា​ទទួលបាន​ការដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

ដោយឡែក​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឡើង​ធ្វើ​ការបញ្ជាក់​ពី​លក្ខណៈ​បច្ចេកទេស​និង​ការ​ធ្វើ​លូ ផ្លូវ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន សុខ​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ផងដែរ ដោយ​លោក​បញ្ជាក់ថា រាល់​សំណើរ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវតែ​អនុវត្ត គ្រាន់​តែ​ប្រើប្រាស់​ពេលវេលា​យូ​ឬក៏​ឆាប់​ប៉ុណ្ណោះ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​៕ ដោយ​៖​កូឡាប​

spot_img
×