Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីរៈបុរស​មុជទឹក​ម្នាក់នេះ ​ងើប​ចេញពី​ក្នុង​រូង​​​​​សង្គ្រោះ​​​ក្មេងៗ​ថៃ​ទាំង​១៣​​នាក់​ភ្លាម ស្រាប់​តែ​ទទួល​ដំណឹង​​​ផ្ទាល់​ខ្លួន​​ដ៏​​សោក​សៅបែបនេះ… ​

spot_img

​វេជ្ជបណ្ឌិត​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​បាន​មើលថែរក្សា​ក្រុមកីឡា​បាល់ទាត់​ថៃ​វ័យក្មេង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ ក្នុងអំឡុងពេល​នៃ​ការជួបគ្នា​ដ៏​រន្ធត់​ក្នុង​រូងភ្នំ Tham Luang បាន​ងើប​ចេញពី​ល្អាង​ដែល​លិច​ទឹក​ដ៏​ស្មុគស្មាញ និង​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​មួយ ខណៈដែល​ឪពុក​របស់គាត់​បាន​ស្លាប់ ។​

​លោក Richard Harris ដែលជា​អ្នកគ្រូ​ពេទ្យ និង​អ្នក​មុជទឹក​ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក ដែលមាន​វត្តមាន​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្រុម Wild Boars ត្រូវបាន​ស្នើសុំ​ជាពិសេស​ដោយ​ក្រុម​អ្នកជំនាញ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជា​មនុស្ស​ចុងក្រោយ​ដែល​បាន​ចាក​ចេញពី​រូងភ្នំ​នេះ​កាលពី​ថ្ងៃ​អង្គារ ។ “Harry” ដែល​គាត់​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​សហគមន៍​រូង​ពិភពលោក បាន​លុបចោល​ថ្ងៃ​ឈប់សម្រាក​ដែល​បាន​គ្រោងទុក និង​បាន​ហោះ​ទៅកាន់​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ដែលជា​ផ្នែក​មួយ​នៃ​ក្រុមការងារ​អន្តរជាតិ​ដែល​កំពុង​ព្យាយាម​យក​ក្មេងៗ​ចេញពី​រូងភ្នំ Tham Luang ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​និយាយថា គាត់​បានដាក់​ជីវិត​ផ្ទាល់ខ្លួន​របស់គាត់​ដែលមាន​គ្រោះថ្នាក់ ក្នុងការ​ប្រថុយ​ជាមួយ​ចម្ងាយ​ផ្លូវ​ក្នុង​ទឹក ៤ គីឡូម៉ែត្រ (2.5 ម៉ា​យ​) ចូលទៅក្នុង​រូងភ្នំ​ដែល​លិច​ទឹក ដើម្បី​វាយតម្លៃ​លើ​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ ។​

​ទូរទស្សន៍ ABC បាន​និយាយថា Harris បាន​សម្រេចចិត្តថា​តើ​ពួកគេ​គួរតែ​ចាក​ចេញពី​កន្លែង​ណាខ្លះ នៅក្នុង​ប្រតិ​ប​ត្ដិ​ការដែល​បានបញ្ចប់​ដោយ​ក្ដី​អំណរ កាលពី​ថ្ងៃ​អង្គារ នៅពេល​កងទ័ពជើងទឹក​ថៃ SEAL បានប្រកាសថា​ក្រុម​ទាំងមូល​ត្រូវបាន​ដោះលែង​ដោយ​សុវត្ថិភាព បន្ទាប់ ១៨ ថ្ងៃ ត្រូវបាន​ជាប់គាំង​នៅក្នុង​រូងភ្នំ​នោះ ចាប់តាំងពី​ថ្ងៃទី​២៣ មិថុនា ។

​សារព័ត៌មាន ABC បាន​រាយការណ៍​ថា Harris ជា​ផ្នែក​មួយ​នៃ​ក្រុម​អូស្ត្រាលី ២០ នាក់​ដែល​បាន​ចុះចត​នៅលើ​តំបន់ Chang Rai និង​ជា​មនុស្ស​ម្នាក់​ចុងក្រោយ​ដែល​បាន​ចេញពី​រូង​នេះ​កាលពី​ថ្ងៃ​អង្គារ ខណៈពេលដែល​ក្មេងប្រុស​រងគ្រោះ​ទាំងអស់នោះ កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ។ ប៉ុន្តែ ខណៈពេលដែល​ការជួយ​សង្គ្រោះ​មានការ​បញ្ចប់​ដ៏​ក្តី​រីករាយ ស្រាប់តែ​ដំណឹង​ដ៏​សោកស្តាយ​ផ្ទាល់ខ្លួន​សម្រាប់​គ្រូពេទ្យ​វះកាត់​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Adelaide បានកើត​ឡើង គឺ​នៅពេល​គាត់​ដឹងថា​ឪពុក​របស់គាត់​បាន​ស្លាប់​ទៅហើយ ។

​លោក Andrew Pearce ប្រធាន​ផ្នែក​គ្លីនិក​នៅ SAAS Medstar ដែលជា​កន្លែង​ដែល​លោក Harris ធ្វើ​ការងារ​នោះបាន​និយាយថា «​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់ ដែល​ខ្ញុំ​បាន​បញ្ជាក់ថា ឪពុក​របស់លោក Harry បាន​ស្លាប់​កាលពី​យប់មិញ បន្ទាប់ពី​ការជួយ​សង្គ្រោះបាន​ជោគជ័យ​នៅក្នុង​ប្រទេស​ថៃ​» ។ «​ខ្ញុំ​បាន​និយាយ​ជាមួយ Harris ។ នេះ​ជា​ពេលវេលា​ដ៏​សោកសៅ​សម្រាប់​ក្រុមគ្រួសារ Harris ដែល​ត្រូវបាន​លើកទឹកចិត្ត​ទាំង​ផ្នែក​ផ្លូវកាយ និង​ផ្លូវចិត្ត ដែលជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ជួយសង្គ្រោះ​ដែលមាន​ភាពស្មុគស្មាញ និង​ជោគជ័យ​ចុងក្រោយ​នៅ​ដើម​សប្តាហ៍​នេះ​» ។

​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop បាន​កោតសរសើរ​ចំពោះ​ការលះបង់​ដ៏​ធំធេង​របស់លោក Harris ថា​ជា «​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ទាំងស្រុង​នេះ​» ។

​លោកស្រី​បាន​និយាយថា​តួនាទី​របស់លោក ពិតជា «​អស្ចារ្យ​ណាស់​” ហើយ​រដ្ឋាភិបាល​គ្រោង​នឹង​ផ្តល់​ជា​កិត្តិយស​ដល់​ជន​អូស្ត្រាលី​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងការ​សង្គ្រោះ​ដ៏​ធំ​នេះ ។

​គួរ​រម្លឹក​ឡើងវិញ​ថា ក្មេងៗ​ដែលមាន​អាយុ​ពី ១១ ទៅ ១៦ ឆ្នាំ ចំនួន​១២​នាក់ និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​របស់​ពួកគេ បាន​ចូលទៅក្នុង​រូងភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៣ ខែមិថុនា បន្ទាប់ពី​ការហ្វឹកហ្វឺន​បាល់ទាត់ និង​ត្រូវបាន​ជាប់គាំង​នៅក្នុង​នោះ ដោយសារ​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បណ្តាលឱ្យមាន​ទឹក​ជំនន់​លិច​ដែល​បង្ខំ​ពួកគេ​ឱ្យ​ជ្រក​កន្លែង​សុវត្ថិភាព​មួយ​ទាំង​ដាច់បាយ​ដាច់ទឹក​ច្រើន​ថ្ងៃ ។ ពួកគេ​បាន​ចំណាយពេល ៩​ថ្ងៃ នៅក្នុង​ភាព​ងងឹត​រហូតដល់​អ្ន​ក​មុជទឹក​ចក្រភព​អង់គ្លេស​២​នាក់ បាន​រកឃើញ​ពួកគេ​មុនពេល​ការជួយ​សង្គ្រោះ​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពេញ​ពិភពលោក ៕ ឧត្តម

spot_img
×