Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​អូស្ត្រាលី​ទើប​ចាប់បាន “​ជន​វាយប្រហារ​” ក្រោយ​ស្វែងរក ៨​ឆ្នាំ​មក​

spot_img

​នៅ​ថ្ងៃ​ទី ៩ ខែកក្កដា កន្លង​មក​សមត្ថកិច្ច​អូស្ត្រាលី ទើប​ក្របួច​បាន​ក្រពើ​ទឹកប្រៃ​ទម្ងន់​ដល់​ទៅ ៦០០ គីឡូក្រាម​, ក្រោយពេល​រុករក​វា ៨​ឆ្នាំ​មក ។​

AFP បាន​ចុះផ្សាយ​ថា កម្លាំង​មាន​សមត្ថកិច្ច បាន​រកឃើញ “​ជន​វាយប្រហារ​” ប្រវែង ៤,៧ ម៉ែត្រ​នេះ ដោយ​វា​ជាប់អន្ទាក់​ដែល​គេ​រាយ​នៅ​តំបន់​ទន្លេ​ខាងក្រោម Katherine នៃ​ដែនដី​ប៉ែក​ខាងជើង (Northern Territory) ប្រទេស​អូស្ត្រាលី ។​

​ក្រពើ​ដ៏​ធំ​ទើប “​ប្រមាញ់​” បាន ។​

​លើកដំបូង​ដែល​ពលរដ្ឋ​ក្នុង​តំបន់​នេះ​បាន​ឃើញ​ក្រពើ​យក្ស​១​ក្បាល​នេះ​គឺ​នៅ​ឆ្នាំ ២០១០ ។ ពី​ពេលនោះ​មក​សមត្ថកិច្ច​អូស្ត្រាលី បាន​ប្រឹងប្រែង​តាម​ប្រមាណ​ក្រពើ​ដែលមាន​អាយុ​ដល់​ទៅ ៦០​ឆ្នាំ​មួយ​នេះ ។​

​ក្រោយពេល ៨ ឆ្នាំ ទើប​ក្រុម​អភិរក្ស​បាន​ប្រមាញ់​ចាប់​វា​បាន ហើយ​ពេលនេះ​វា​មាន​ទម្ងន់​ដល់​ទៅ ៦០០​គីឡូក្រាម ។ គេ​បាន​នាំ​យក​វា​ទៅ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​វិញ ដោយ​ផ្តាច់ចេញ​ពី​តំបន់​មាន​ពលរដ្ឋ​រស់នៅ ។​

​ក្នុង​១​ឆ្នាំៗ អាជ្ញាធរ​អូស្ត្រាលី​ចាប់​ក្រពើ​ប្រមាណ ២៥០​ក្បាល ដែល​វា “​រំខាន​” ជីវភាព​ពលរដ្ឋ ដែល​ជា​មធ្យម​ក្នុង​១​ឆ្នាំៗ​ពួក​វា​ឆក់យក​ជីវិត​មធ្យម​មនុស្ស ២​នាក់ ។​

​ការកកើត​យ៉ាងខ្លាំង​នៃ​ពួក​ក្រពើ​នៅ​អូស្ត្រាលី ព្រោះ​តែ​វា​បាន​ត្រូវ​គេ​ដាក់​ក្នុង​បញ្ជី​ពពួកសត្វ​ត្រូវ​អភិរក្ស ៕ ចន្ទ្រា​

spot_img
×