Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបាន​ឡើយ​! ពេលនេះ​លោក ចាន់ សម័យ កំពុង​ធ្លាក់ខ្លួន ស្រាប់តែ​លោក​ខេមរៈ សិរីមន្ត ជូន​លុយ ១​ពាន់​ដុល្លារ​ភ្លាម ព្រមទាំង​លើកទឹកចិត្ត​កុំឱ្យ​អស់សង្ឃឹម (​វីដេអូ​)

spot_img

​បន្ទាប់ពី​ស្ថានភាព​ដុនដាប​របស់លោក ចាន់ សម័យ ត្រូវបាន​ល្បី​ទូទាំងប្រទេស​រួចមក មាន​មិត្ត​សិល្បៈករ សិល្បៈការិនី​ខ្មែរ​មួយចំនួន បាន​ជួយ​អំណោយ​ជា​ថវិការ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដើម្បី​លើកទឹកចិត្ត​លោក កុំឱ្យ​ពិបាក​គិត​ច្រើន ហើយ​ជាក់ស្ដែង​ថ្ងៃនេះ កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ក៏បាន​ផ្ញើ​លុយ​សុទ្ធ​ចំនួន ១​ពាន់​ដុល្លារ តាមរយៈ​លោក ខេមរៈ ភា​រុណ ដែលជា​បងប្រុស​បង្កើត ជូនទៅ​លោក ចាន់ សម័យ ផងដែរ ។​

​ក្រៅពីនេះ តាមរយៈ​លោក ខេមរៈ ភា​រុណ លោក ខេមរៈ សិរីមន្ត ក៏បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​កូនចៅ​លោក ចាន់ សម័យ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​បទ «​មិន​ស្រឡាញ់​មិនបាន​» រូបនេះ ខិតខំ​ព្យាបាល​ខ្លួន ឱ្យ​ឆាប់​បានជា​ពី​ជំងឺ នឹង​បាន​ប្រកបការងារ​សិល្បៈ​បន្តទៀត ដើម្បី​ចិញ្ចឹម​កូនៗ ក្នុងបន្ទុក ។

​គួរ​បញ្ជាក់ថា មិនមែន​តែ​លោក ចាន់ សម័យ ម្នាក់​ឡើយ​ដែល​លោក ខេមរៈ សិរីមន្ត ឈឺឆ្អាល ខ្នះខ្នែង​ជួយ​លើកទឹកចិត្ត ដែល​ពីមុនមក ឌី​ជេ ក្លឹប ក៏ត្រូវ​បាន​ម្ចាស់​បទ «​ខ្ញុំ​លែង​ត្រូវការ​ស្នេហា​» រូបនេះ ជួយ​ជម្រុញ និង​លើកទឹកចិត្ត​ដែរ ខណៈដែល ក្លឹប កំពុង​អស់សង្ឃឹម​ជាមួយ​ការងារ​របស់ខ្លួន ដែល​តស៊ូ​ជា ៩​ឆ្នាំ​ប៉ុន្តែ​គ្មាន​អ្នក​ឱ្យ​តម្លៃ ៕ សាវុធ

spot_img
×