Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​ជាមួយ រដ្ឋាភិបាល​ជប៉ុន ចំពោះ​គ្រោះទឹកជំនន់​

spot_img

​ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា នៅ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ បាន​ផ្ញើលិខិត​មួយច្បាប់​ជូន នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ (Shinzo Abe) ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ចំពោះ​ករណី​គ្រោះទឹកជំនន់ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ជប៉ុន ស្លាប់​និង បាត់​ខ្លួន និង​រងរបួស​ជាច្រើន​នាក់​។​

​ក្នុង​សារលិខិត​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ជា​ពន់ពេក នៅពេល​បាន​ទទួល​ព័ត៌មាន អំពី​ការបាត់បង់​ជីវិត មនុស្ស​ជាច្រើន​ក្នុង​គ្រោះ​ទឹកជំនន់ និង​បាក់​ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ការខូចខាត យ៉ាងធ្ងន់ធ្ងរ​នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច ប្រទេស​ជប៉ុន តាំងពី​ចុង​សប្តាហ៍​មុន​។ តាង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការចូលរួម មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ឯកឧត្តម និង​ប្រជាជន​ជប៉ុន ពិសេស​គ្រួសារ​នៃ​សព ក្នុង​គ្រា​ទុក្ខសោក​ដោយ​ការ បាត់បង់​ដ៏​ធំធេង​នេះ​។ ខ្ញុំ​សូម​ឯកឧត្តម ទទួល​នូវ​ការគោរព រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង មនោសញ្ចេតនា​សាមគី្គភាព ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ខ្ញុំ​”​។​

​សូមបញ្ជាក់​ថា អាជ្ញាធ​ជប៉ុន​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​បំណាក់​ដី និង​គ្រោះ​ទឹកជំនន់ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក នៅតាម​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​បាន​កើន​ដល់ ១៧៩​នាក់​ហើយ រីឯ​មនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀត​ត្រូវបាន​គេ​ជឿជាក់ថា ជាប់​ក្រោម​ល្បាប់​ភក់ និង​គំនរ​អគារ​-​លំនៅឋាន ដែល​បាក់បែក​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន NHK នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​ប៉ូលិស ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​កងទ័ព​រាប់​ម៉ឺន​នាក់ រួម​ទាំង​ឧទ្ធម្ភាគចក្រ​ជិត​មួយ​ពាន់​គ្រឿង​គ្រឿង ឱ្យទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក និង​ជួយ​សង្គ្រោះ​នៅតាម​តំបន់​រងគ្រោះ​ធ្ងន់​ខ្លាំង ដូចជា​ខេត្ត​ហ៊ី​រ៉ូស៊ី​ម៉ា អូ​កា​យ៉ាម៉ា​, អ៊ី​ហ៊ី​មី​, ក្យូ​តូ​, យ៉ាម៉ាហ្គូ​ជី​, ហ្វូ​គូកា​,​ខា​ហ្គូ​ស៊ីម៉ា​, ក្យូ​ហ្គោ​, ស្ស៊ី​ហ្គា​, ជី​ហ្វូ​,​កូជី​, និង​សា​ហ្គា​។​

​ខេត្ត​ហ៊ី​រ៉ូស៊ី​ម៉ា គឺជា​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​មាន​មនុស្ស ៦០​នាក់​បាន​ស្លាប់​។ ចំណែកឯ​ថវិកា​ជំនួយ​បន្ទាន់ ១៨​លាន​ដុល្លារ​អាមេរិក ក៏​ត្រូវបាន​រៀបចំ​រួចរាល់​ផងដែរ ដើម្បី​សង្គ្រោះ​ស្ថានការណ៍​ក្រោយ​ទឹកជំនន់ ខណៈ​ការខូចខាត​គ្រាន់តែ ទៅលើ​ប្រព័ន្ធ​ផ្គត់ផ្គង់​វិស័យ​កសិកម្ម​នោះ គឺ​ស្ថិតនៅក្នុង​ទំហំ​ទឹកប្រាក់ ៦៣​លាន​ដុល្លារ​។​

​គួរបញ្ជាក់​ថា ការបំផិ្លចបំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ស្រប​ពេល​ផ្ទះ ១១.២០០​ខ្នង គ្មាន​អគ្គិសនី ប្រើប្រាស់ និង​៣០០.០០០​ខ្នង​ទៀត​គ្មាន​ទឹកស្អាត​ប្រើប្រាស់​នៅក្នុង​ខេត្ត​ចំនួន​១២​។ មួយវិញទៀត បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) ដោយសារ​តែ​គ្រោះ​ធម្មជាតិ​នេះ លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៊ែលហ្សិក បារាំង អា​រ៉ាប៊ីសាអូឌីត និង​អេ​ហ្ស៊ី​ប ដែល​ដំបូង​ឡើយ​គ្រោង​នឹងធ្វើ ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×