Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកតា​ចំណាស់​ម្នាក់ បាត់​ចិញ្ចៀន​មានតម្លៃ អស់ ៣​ឆ្នាំ​មកហើយ ថ្ងៃមួយ ពេល​គាត់​កំពុង​ដក​ការ៉ុត ក្នុង​សួន​ស្រាប់តែ​… រឿង​នឹកស្មាន​មិន​ដល់​កើតឡើង​ចំពោះ​គាត់​

spot_img

ការដាំ​បន្លែបង្កា និង​ថែរ​សួន​គឺជា​កិច្ចការ​មួយ​ដែល​ផ្តល់​ភាពសប្បាយ​ដល់​យើង​។ មិន​ត្រឹមតែ​ផ្តល់​​បន្លែបង្កាឲ្យ​យើង​នោះទេ វា​ថែមទាំង​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ និង​មាន​ភាពសប្បាយ​រីករាយ​ផង​​ដែរ​ក្នុង​ជីវិត​។​

​ឥឡូវ​ក្រឡេក​មក​មើល​សាច់រឿង របស់​បុរស​ចំណាស់​ម្នាក់​នេះ​វិញ គាត់​គឺជា​អ្នក​ដាំ​បន្លែបង្កា អាយុ ៨២​ឆ្នាំ ហើយ​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​។ គាត់​បាន​បាត់​ចិញ្ចៀន​អាពាហ៍ពិពាហ៍​អស់​ពេល​៣​ឆ្នាំ​មកហើយ ខណៈ​ពេល​គាត់​កំពុង​ការដាំ​បន្លែ​ក្នុង​សួនច្បារ​ដំណាំ​របស់គាត់​។ គាត់​គិតថា គាត់​នឹង​​បាត់​វត្ថុ​ដ៏​មាន​តម្លៃ​នោះ​ជា​រៀងរហូត ហើយ​គ្មាន​ដែល​គិតថា វា​នឹង​ត្រឡប់​មក​រក​គាត់​វិញ​នោះ​ទេ​។​

​ប៉ុន្តែ​នៅ​ថ្ងៃមួយ ពេល​កំពុង​ដក​ដំណាំ​ការ៉ុត​របស់គាត់ គាត់​បាន​ជួប​រឿង​នឹកស្មាន​មិន​ដល់ នោះ​គឺ​​គាត់​ឃើញ​ចិញ្ជឹម​របស់​គាត់​ដែល​បាត់អ​ស់ ៣​ឆ្នាំ​នៅ​ជាប់​នៅ​ការ៉ុត​។ ប្រពន្ធ​របស់​គាត់​ធ្លាប់​ប្រាប់​គាត់​​ថា ចិញ្ជឹម​ដែល​គាត់​បាត់​នោះ នឹង​ត្រឡប់​មក​រក​គាត់​វិញ​នៅ​ថ្ងៃ​ណាមួយ ហើយ​ចុង​បញ្ជ​ប់គាត់បាន​​រក​ឃើញ​វា​វិញ​យ៉ាង​ភ្ញាក់ផ្អើល​៕ សុភ័ក្ត្រ

 

spot_img
×