Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​១០​នាក់ ដែល​សកម្ម ខាង​លួច​ឆក់ រំខាន​ដល់​វិស័យ​ទេសចរណ៍​

spot_img

​សៀមរាប ​៖​ ជនសង្ស័យ ចំនួន​១០​នាក់ ដែល​សកម្ម ខាង​លួច​ឆក់ រំខាន​ដល់​វិស័យ​ទេសចរណ៍ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន ជា​បន្តបន្ទាប់​។​

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ ពី​លោក បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​សៀមរាប និង​ដោយ​មាន​ការជំរុញ លើ​ការអនុវត្ត ផែនកា​រណ៍ គោលដៅ ទប់ស្កាត់​សកម្មភាព លួច​ឆក់ គ្រប់​ប្រភេទ ពី លោក​ឧត្តម​សេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បង្ក​រសុខ​វត្តិភាព រក្សា​សន្តិសុខ ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ជាពិសេស​ភ្ញៀវទេសចរណ៏ ជាតិ​និង​អន្តរជាតិ ដែល​អញ្ជើញ​មក​ទស្សនា​កំសាន្ត ក្នុង​ខេត្ត​សៀមរាប​។​

​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ​០៥ និង ៣០​នាទី បន្ទាប់ពី​មាន​ករណី​ឆក់​កាបូប​នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៦ ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជា ង៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង តែ​មិនបាន​សម្រេច តែ​ត្រូវ​កំលាំង​នគរ​បាល​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ធ្វើការ ប្រដេញ រហូត​ចាប់​ឃាត់ ខ្លួន​ជនសង្ស័យ​នឹង​ម៉ូតូ​បាន យកមក​ធ្វើការ​សាកសួរ​នាំ​។​
-​ជនសង្ស័យ​ទី​១-​ឈ្មោះ សាង ប៊ុណ្ណា​រ៉ាត់​ ។
-​ជនសង្ស័យ​២-​ឈ្មោះ លឹម ម៉េង​ហួរ ជិះ​ម៉ូតូ​១​គ្រឿប​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាំ​បន្ទះ​ខ្មៅ​ ។

​ផ្អែក​តាម​ការ​ស្តាប់​ចម្លើយ របស់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី អង្គភាព​នគរបាល​ទេសចរណ៍ យើង​បាន​បន្ត​បើក​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ បាន​ចំនួន​៥​នាក់​នៅក្នុង​ក្រុង​សៀមរាប និង​បន្ត​ឃាត់ខ្លួន​បក្ស​ពួន​ជនសង្ស័យ​នៅ​ក្នុងស្រុក​សូន​និគម​ន៍​បាន​ចំនួន​៣​នាក់​បន្ថែមទៀត ទាំង​ប្រាំ​បីនាក់​នេះ​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ធ្លាប់​ធ្វើ​សកម្មភាព លួច​ឆក់​កាបូប នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​១០​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ ៖
-​ទី​១-​ឈ្មោះ ណា គឹម​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ភូមិ​យាង ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង​។​
-​ទី​២-​ឈ្មោះ វ៉ុន តៃ​វេត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ស្ពាន​តូច ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង​។​
-​ទី​៣-​ឈ្មោះ សេង ថៃ​សុថា​ត់ ហៅ​ខួច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​គីឡូ​តា​ឈឹម ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។​
-​ទី​៤-​ឈ្មោះ ហួរ វណ្ណា ហៅ​វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​អូរ ឃុំ​សង្វើ​យ ស្រុក​ជីក​ក្រែង​។​
-​ទី​៥-​ឈ្មោះ សិដ្ឋ ដាំ​រ៉ុង ហៅ​សាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ចក ឃុំ​សង្វើ​យ ស្រុក​ជីក្រែង​។​
-​ទី​៦-​ឈ្មោះ លឹម ម៉េង​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​អូរ ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង​។​
-​ទី​៧-​ឈ្មោះ ឃ្លាំង វេ​ហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​
-​ទី​៨-​ឈ្មោះ នូ ម៉ា​រី​ម៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​។​
-​ទី​៩-​ឈ្មោះ លី គឹម​ឈាន ហៅ​ទី ភេទ​ប្រុស អាយុ​១5 ឆ្នាំ ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​។​
-​ទី​១០-​ឈ្មោះ សាន ប៊ុណ្ណា​រ៉ាត់ ហៅ​កឺ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​។​

​ដកហូត​វត្ថុតាង​បាន​រួម​មាន​៖​អាយ​ភេត​(IPad)​ពណ៌​ខ្មៅ​ចំនួន​១ ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូន​សិច ​(IPhone6) ទូរស័ព្ទ​ម៉ាក​Samsung
​ទូរស័ព្ទ​ណូគា​ចុច​ពិល កាបូប​លុយ​ពណ៌​ខ្មៅ​២ កាបូប​លុយ​ស្ត្រី​៤ ​ស្ពីក​ឃឺ​១ កាបូបស្ពាយ​ចំនួន​៤ អាយ​ហ្វូន​សេវេន​ពណ៌​ស​១(IPhone7) ម៉ាស្ទឺ​កាត​(Master card)៣ ស៊ីម​កាត​ក្រៅប្រទេស​១ ម៉ូតូ​ចំនួន​៣​គ្រឿង​។​

​បច្ចុប្បន្ន នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ក្រុម​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×