Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគ្រូ​-​អ្នកគ្រូ សាលាបឋមសិក្សា​ព្រះសីហនុ និង​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង ​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​សាងសង់​អគារ​សាលា​ថ្មី​មួយ​ខ្នង​និង បេ្ត​ជ្ញា​នាំគ្នា​ទៅ​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​ល្អ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ស្វាយរៀង​និង​លោកគ្រូ​-​អ្នកគ្រូ នៅ​សាលាបឋមសិក្សា ក្រុងព្រះសីហនុ ក្រុង​ស្វាយរៀង បាន​ធ្វើ​ការថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​កសាង​នូវ​អគារ​សាលារៀន ដ៏​ស្រស់ស្អាត​មួយ​ខ្នង​២​ជាន់​មាន​២០​បន្ទប់​សម្រាប់​សិស្សានុសិស្ស បាន​រៀនសូត្រ​សមរម្យ​។​

​បើ​តាម​លោក​ស្រី​ទុំ ទីណា នាយិកា​សាលាបឋមសិក្សា ព្រះសីហនុ ក្រុង​ស្វាយរៀង បានអោយដឹងថា​៖​អគារ​មួយ​ខ្នង កម្ពស់​ពីរ​ជាន់​មាន​២០​បន្ទប់ ទីចាត់ការ​មួយ​ខ្នង ក្លោងទ្វារ និង​របង​ជុំវិញ​សាលា ក្រាល​សាប ផ្លូវ​ប៉េតុង និង​ដំបូល​តារាង​បាល់បោះ ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សាងសង់​ដោយ​កងវិស្វកម្ម​តេជោ ហ៊ុន​សែន​សៀមរាប ដឹកនាំ​ដោយ​ឯកឧត្តម ខេង សុមេធ រួចរាល់​បាន​90%​ហេ​ី​យ​ទុក​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​បាន​រៀនសូត្រ​។ ក្នុងនោះ​ឪពុក​-​ម្តាយ និង​អាណា​ព្យាបាល​សិស្ស ក៏​បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​កសាង​អគារ​ក៏ដូចជា​បន្ទប់រៀន ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​រួមមាន​៖ សាលារៀន មន្ទីរពេទ្យ ផ្លូវ​គ​មនាគ​ម ប្រឡាយទឹក -​ល​- ។​

​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ក្រុមអាជីវករ កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ​ទូទៅ សុទ្ធតែ​បាន​បង្ហាញ​ជំនឿ​ជឿជាក់ថា និង​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ដោយ​ពួកគេ​ម្នាក់ៗ ហាក់​ពុំ​បាន​ខ្វាយខ្វល់ និង​ការឃោសនា​របស់ លោក សម រង្សី ដែល​នៅ​ក្រៅប្រទេស​ឃោសនា មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​បាន​ប្រើ​ពាក្យ​ថា យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង​ស្អី​គេ​នុះ​! ។​

​ទោះបីយ៉ាងណា ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង មិនបាន​ចាប់អារម្មណ៍ ទៅ​និង​ពាក្យ​សម្តី​របស់​ទណ្ឌិត សម រង្សី ដែល​តែងតែ​ឃោសនា មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ទេ ដោយ​ពួកគេ​ម្នាក់ៗ គិតតែ​រវល់​រកស៊ី ដើម្បី​ជីវភាព​គ្រួសារ​របស់​គេ ឲ្យ​រីកចម្រើន​ព្រោះ​ពលរដ្ឋ​បាន​ឃើញ​យ៉ាង​ច្បាស់ មិន​អាច​ក្លែងបន្លំ​បាន​នោះ គឺ​សមទ្ធិ​ផល​ជាច្រើន ដែល​កំពុង​រីកដុះដាល នៅលើ​ទឹកដី​ខេត្ត​មួយ​នេះ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​គៀងគរ​អ្នកវិនិយោគទុន ជាច្រើន​មក​បណ្តាក់ទុន​រកស៊ី​បង្កើត​រោងចក្រ សហគ្រាស​រាប់សិប​កន្លែង​អាច ស្រូប​យក​កម្មករ​រាប់ម៉ឺន​នាក់ ឲ្យមាន​ការងារ​ធ្វើ​ផងដែរ​។​

​ដោយឡែក សម្រាប់​ផ្លូវ​គមនាគមន៍​វិញ ក៏​មាន​ការរីកចម្រើន​ជាង​មុន​ផងដែរ ដោយ​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​ខ្សែ ផ្លូវលំ​ជនបទ ផ្លូវ​ចាក់​បេតុង​ជាដើម ក្នុងនោះ វិស័យ​កសិកម្ម​មានប្រ​ទ្បាយ​ទឹក​ខ្វាត់ខ្វែង ដោយ​មាន​ប្រឡាយ កូនភ្លោះ អាច​ស្រោចស្រប់​លើ​ផ្ទៃដី រាប់​រាយ​ហិច​តា ជា​ពិសេស​ប្រជាពលរដ្ឋ​ប្រើប្រាស់​សុទ្ធ​គ្រឿងចក្រ ក្នុងការ​ភ្ជួរ​រា​ស់ បោះបង់​ការយក​គោ​ក្របី ជា​កម្លាំង​ពលកម្ម​ទៀត​ហើយ​។ មួយវិញទៀត ចំពោះ​វិស័យ​អប់រំ​វិញ ខេត្ត​មាន​ចាប់តាំងពី​ថ្នាក់​មេត្ត​យ្យ រហូត​ដល់​វិទ្យាល័យ និង​មាន​សកល​វិទ្យាល័យ​ស្វាយរៀង មួយ​ផង​ដែរ​៕ ​វ៉ៃកូ​

  

spot_img
×