Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដូវ​ផ្លែ​ប៊ឺរ និយាយ​ពី​ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​ប៊ឺ​រ!

spot_img

​ក្រុម​អ្នកជំនាញការ​សុខភាព​ទូន្មាន​ថា គួរ​គប្បី​បរិភោគ​ផ្លែឈើ​តាម​រដូវ​កាល​របស់​វា ព្រោះ​វា​នាំមក​នូវ​ប្រយោជន៍ ២​យ៉ាង​គឺ ៖ ទី​១ គឺ​តម្លៃថោក ហើយ​ទី ២​នោះ គឺ​ចៀសវាង​បាន​ពី​ឥទ្ធិពល​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​គេ​តែង​ប្រើ​ក្នុង​បរិមាណ​ច្រើន​ចំពោះ​ផ្លែឈើ​ខុសរដូវ ។​

​ទោះបីជា​អ្នក​កំពុង​មានគភ៌ អ្នក​កើត​មុនខ្សាច់ រួម​ទាំង​ទឹកនោមផ្អែម​… ពោល​គឺ​មនុស្ស​ស្ទើតែ​ទាំងអស់​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការបរិភោគ​ផ្លែ​ប៊ឺរ ។​

​ខាងក្រោម​នេះ គឺ​ជា​ប្រយោជន៍ 6​យ៉ាង​ចំពោះ​សុខភាព​ដែល​ប្រិយមិត្ត​គប្បី​ដឹង​តាម Medical Daily ៖

-​សម្រក​ទម្ងន់​តាម​លំនាំ​ធម្មជាតិ ៖ ប៊ឺ​ពុំ​មាន​សារធាតុ​ខ្លាញ់​អាក្រក់ វា​សម្បូរ​ដោយ​សារធាតុ​ខ្លាញ់​សំខាន់ ជួយ​ឲ្យ​យើង​ឆ្អែត​ក្រោយ​ការបរិភោគ ហើយ​ងាយ​រលាយ​ជាង Cabohydrate ឬ​ប្រូតេអ៊ីន ។ ការស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅ​ឆ្នាំ ២០១៣ អះអាងថា ការបរិភោគ​ផ្លែ​ប៊ឺរ ក្នុង​កម្រិត​សមល្មម​ពិតជា​មាន​ទាក់ទង​ដល់​កម្រិត DMI ធ្វើឲ្យ​ចង្កេះ​រាង​ស្វែល​ល្អ ។ អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ថា អ្នក​អាច​បរិភោគ​ផ្លែ​ប៊ឺរ ១/៣ ជាប្រចាំ​រៀងរាល់ថ្ងៃ ។​

-​ធ្វើឲ្យ​ស្បែក​រលើបរលោង ៖ ប៊ឺរ​សម្បូរ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដូចជា carotenoid, vitamin E និង​vitamin C ។ ទាំង​នោះ​សុទ្ធសឹង​ជា​សារធាតុ​ជួយ​ឲ្យ​សុខភាព​ស្បែក​ល្អប្រសើរ​ឡើង ។​

-​ជួយ​កែសម្រួល​សុខភាព​ខួរក្បាល ៖ អ្នកជំនាញការ​ខាង​អាហារ​រូបត្ថ​ម្ភ ឈ្មោះ Ann Kulze ឲ្យដឹងថា ៖ “​ផ្លែ​ប៊ឺរ​វា​លេចធ្លោ​” សារធាតុ​បំប៉ន​ជាអាទិ៍ folate, vitamin C, vitamin E និង​ស្ពាន់ ។ ផ្លែ​ឈើ​នេះ​ជំនួយ​ដល់​កោសិកា​ក្បាល​ឲ្យ​រឹងមាំ​និង​តំណ​ភ្លាប់​នៃ​សរសៃប្រសាទ​។ ការសិក្សា​នៅ​ឆ្នាំ ២០០៧ បង្ហាញថា ផ្លែ​ប៊ឺរ​មាន​ប្រយោជន៍​ជួយ​ដល់​ការចងចាំ សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ចាស់ ។​

-​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង ៖ តាម​លោក Penny M. Kris-Etherton សាស្ត្រាចារ្យ​ខាង​អាហារ​រូបត្ថ​ម្ភ នៃ​សកល​វិទ្យាល័យ Penn អាមេរិក ណែនាំ​ថា ការបរិភោគ​ផ្លែ​ប៊ឺរ​ជាប្រចាំ​វា​ជួយ​កាត់បន្ថយ cholesterol ហើយ​សារធាតុ​ខ្លាញ់​នៃ​ផ្លែ​ប៊ឺរ​ជួយ​បង្កើន​ប្រយោជន៍​ដល់​សុខភាព​បេះដូង ។​

-​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​បានល្អ ៖ សម្ព័ន្ធ​សមាគមន៍​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក (ADA) ទូន្មាន​ថា អ្នក​កើត​ជំងឺ​នេះ​គប្បី​បរិភោគ​ផ្លែ​ប៊ឺរ ព្រោះ​វត្តមាន​នៃ​សារធាតុ​ខ្លាញ់​របស់​វា​អាច​ជួយ​ដល់​ការរំលាយ​អាហារ​ផង ក៏ដូចជា​រាំង​ស្កាត់​កំណើត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង ។​

-​ផ្លែ​ប៊ឺរ​មាន​ប្រយោជន៍​ចំពោះ​នារី​មានគភ៌ ៖ តាម​ការវាយតម្លៃ​មួយ​នៅ​ឆ្នាំ ២០១៦ បញ្ជាក់ថា ៖ ផ្លែ​ប៊ឺរ​គឺជា​អាហារ​សម្បូរ សារា​មាន​ផ្ទុក​សារជាតិ​បំប៉ន​ច្រើន​យ៉ាង​របស់​ទារក​ក្នុង​ផ្ទៃ និង​ទារក​ទើប​កើត ។ ផ្លែ​ឈើ​នេះ សម្បូរ​ដោយ folate ល្អ ហើយ​វា​មាន​សមត្ថភាព​កាត់បន្ថយ​ហានិភ័យ​ពិការភាព​នៃ​ទារក​ក្នុង​ផ្ទៃ ៕ លី​សា​

spot_img
×