Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួឯក​ស្ត្រី​បុព្វេ​សន្និវាស ចូល​ក្រាប​បង្គុំ​គាល់​សម្តេច​ម៉ែ​

spot_img

​ភ្នំពេញ​ ៖ តារាភាពយន្ត​ថៃ Miss Ranee CAPEN បាន​​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​តួឯក​ស្រី​រឿង​បុព្វេសន្និវាស​រូបនេះ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ទាំងពីរ​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ថៃ ហើយ​វត្តមាន​នៅ​កម្ពុជា​នា​ពេល​នេះ ក្នុង​ដំណើរ​មក​ចូលរួម​ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​នៅ​កម្ពុជា​តាមរយៈ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១១​កក្កដា​នេះ​ថា “​នា​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ទូរទស្សន៍ PNN និង​តារា​សម្តែង​ថៃ កញ្ញា បេឡា ចូល​ក្រាបថ្វាយបង្គំ​គាល់ នា​ព្រះរាជដំណាក់​គន្ធបុប្ផា ព្រះបរមរាជវាំង “​ ៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×