Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​វ័យ​ចំណាស់​ក្លាយជា​អ្នកមាន ដោយ​គ្រាន់តែ​លក់​ពូជ​ខ្នុរ ដែល​គ្មាន​គ្រាប់ និង​គ្មាន​ជ័រ​

spot_img

​ក្នុងការ​ប្រកួតប្រជែង​របស់​អ្នកចំការ​បញ្ហា​ឈ្នះ​ចាញ់​ស្ថិត​ត្រង់​កត្តា​ចម្លែក ឆ្ងាញ់ រូបរាង និង​ក្លិន​ទាក់ទាញ​អារម្មណ៍ ។ កសិក​រវ័យ​ចំណាស់​ម្នាក់​នៅ​ខេត្ត កឹង​ហឺ វៀតណាម បាន​ចំណាយពេល​យ៉ាងច្រើន ដើម្បី​ក្លូន​ផ្សាំ បង្កើត​បាន​ពូជ​ខ្នុរ គ្មាន​គ្រាប់ គ្មាន​ជ័រ ហើយ​គ្រាន់តែ​ដើម​ពូជ​របស់​វា ក៏​កសិក​រវ័យ ៦៨​រូបនេះ អាច​រកបាន​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ ។​

​ដំបូង​ឡើយ គាត់​ពិនិត្យឃើញថា ថ្វី​ត្បិត​តែ​ខ្នុរ ត្រូវបាន​និយម​ទាស់​ត្រង់​វា​តែង​រំខាន​ដល់​អ្នក​បរិភោគ ដោយសារតែ​ជ័រ​របស់​វា ។​

​លោក មឹង ឈ្មោះ​របស់​កសិករ​រូបនេះ ដោយ​ចៃដន្យ​គាត់​បាន​ស្រាវជ្រាវ​ឃើញ​ដើម​ខ្នុរ​ចម្លែក​មួយ​របស់​នៅ​ចម្ការ​មិត្តភក្តិ​គាត់​នា​ខេត្ត​មួយ​ផ្សេង គាត់​ក៏​យក​វា​មក​ចាប់ផ្តើម​សាកល្បង​ក្លូន​បង្កាត់ ដើម្បី​បង្កើត​ពូជ​ខ្នុរ​ថ្មី ។​

៣​ឆ្នាំ​ក្រោយមក គាត់​បង្កើត​បាន​ពូជ​ខ្នុរ​ថ្មី ដែល​គ្មាន​គ្រាប់ គ្មានជ័​រសាច់​ខ្នុរ​ក្រាស់ ហើយ​អាច​បរិភោគបាន​ទាំង​ច្រាំង​របស់​វា ទាំងអស់​នោះ​សុទ្ធសឹង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ។​

​ក្រោយ​ពេល​ដាំ​សាកល្បង​ពូជ​ខ្នុរ​នេះ ចំនួន ១០០​ដើម ៣​ឆ្នាំ​ក្រោយមក​គាត់​ប្រមូល​ផល​បាន​ផ្លែ​ខ្នុរ​ទម្ងន់ ២​តោន ។

​នៅ​ឆ្នាំ ២០១២ នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ហា បាន​ចេញ​វិញ្ញាបនប័ត្រ​ឲ្យ​លោក​ជា​ម្ចាស់​កម្មសិទ្ធិ ផ្តើម​ចេញពី​នោះ​មក លោក​ចាប់ផ្តើម​ងាក​មក​ធ្វើការ​ផ្សាំ​ដើម​ទុក​លក់ ។ លោក​មឹង និយាយថា បច្ចុប្បន្ន​លោក​បង្កើត​ពូជ​មិន​គ្រប់​តម្រូវការ​ដែល​គេ​កុម្ម៉ង់​នៅឡើយ​ទេ ។​

​ក្នុង​១​ថ្ងៃៗ​គ្រួសារ​លោក​ត្រូវ​ទទួល​ភ្ញៀវ​យ៉ាងតិច​ពី ១០-២០ ដែល​មក​ទិញ​ខ្នុរ​បរិភោគ​ផង ទិញ​ពូជ​ផង ។​

​កសិដ្ឋាន​បណ្តុះ​ពូជ​ខ្នុរ របស់លោក មឹង ៕ ចន្ទ្រា​

spot_img
×