Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលក​ធំៗ​វាយប្រហារ​កប៉ាល់​ដឹក​ទំនិញ​១​គ្រឿង បណ្តាល​ឲ្យ​កុងតឺន័រ​ចំនួន ១៧ ត្រូវ​ចាក់ចោល​ក្នុង​ទឹកសមុទ្រ​

spot_img

​កប៉ាល់​ដឹកទំនិញ​ធុន​ធំ​១​គ្រឿង ត្រូវបាន​វាយប្រហារ​ដោយ​រលក​ដ៏​ធំៗ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បណ្តាល​ឲ្យ​កុងតឺន័រ ១៧ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ នៅក្នុង​ខេត្ត Trang ប្រទេស​ថៃ ។​

​កប៉ាល់ NP Lovegistics 2 បាន​បញ្ជូន​សញ្ញា​ជំនួយ​សង្គ្រោះបន្ទាន់​មួយ ក្រោយពី​មាន​រលក​ធំៗ​វាយប្រហារ និង​បណ្តាល​ឲ្យ​កប៉ាល់​ត្រូវ​រសាត់​នៅក្នុង​សមុទ្រ នៃ​ភាគ​ខាងលិច​កោះ Koh Lao Liang ក្នុងស្រុក Kantang ក្នុង​ខេត្ត Trang ។​

​ប៉ូលីស​ជើង​ទឹក Trang បា​នប​ញ្ចូ​ន​នាវា​ល្បាត ដើម្បី​សង្គ្រោះ​កប៉ាល់​ដឹកទំនិញ​នោះ បន្ទាប់ពី​បានដឹង​ពី​ហេតុការណ៍​នេះ​នៅ​ថ្ងៃត្រង់ ។ ខណៈពេលដែល​ទូក​ល្បាត​នៅតែ​កំពុង​ឆ្ពោះទៅកាន់​កប៉ាល់​នោះ ពួកគេ​ត្រូវបាន​ផ្តល់ព័ត៌មាន​ថា ប្រព័ន្ធ​អគ្គិសនី​ត្រូវបាន​ស្តារឡើងវិញ ប៉ុន្តែ កុងតឺន័រ​នៅលើ​កប៉ាល់​នោះ ត្រូវបាន​ចាក់ចោល​ពី​កប៉ាល់ ។​

​ប៉ូលីស​ជើង​ទឹក បន្ទាប់មក បាន​ណែនាំ​ដល់​ប្រធាន​ក្រុម​នាវា ដើម្បី​នាំយក​វា​ចូល​ចត​នៅ​កំពង់ផែ ស្ថិតក្នុង Tambon Na Klua នៃ​ស្រុក Kantang ដើម្បី​រង់ចាំ​ប្រតិបត្តិ​ការសង្គ្រោះ​ស្រង់​យក​កុងតឺន័រ​ទាំងអស់នោះ​ពី​ក្នុង​ទឹក ។

​ការិយាល័យ​ច្រកព្រំដែន​ខេត្ត Trang និយាយថា គ្មាន​នរណាម្នាក់​នៅ​លើក​ប៉ាល់​នោះ ទទួលរង​របួស ឬ ស្លាប់ នៅក្នុង​ហេតុការណ៍​នេះ​ទេ ៕ ឧ​ត្ត​ម​

spot_img
×