Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ប្រយ័ត្ន​! ទារក​អាយុ ៥​ខែ នៅ​មាន​ជីវិត​ពុំ​គួរឲ្យ​ជឿ ទោះ​បី​ត្រូវ​កប់​ក្នុង​គំនរ​ឈើ ថ្ម ៩​ម៉ោង ក្នុងអា​ធាតុ​ត្រជាក់​ដល់​ទៅ ៧​ដឺ​ក្រេសេ ព្រោះ​ជន​… បែក​ថ្នាំ​ម្នាក់​

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​តំបន់​ព្រៃ​នៃ​រដ្ឋ Montana អាមេរិក ។​

​ទោះបី​សម្លៀកបំពាក់​សើម​ជោគ ហើយ​អាកាសធាតុ​ត្រជាក់​ក្តី តែ​ទារក​នេះ​គ្រាន់តែ​មាន​របួសស្រាល​ប៉ុណ្ណោះ ។ ប៉ូលិស​សង្កាត់ Missoula បាន​រកឃើញ​ទារក​នេះ ក្រោយពេល​ឮ​សូរ​យំ ។ វា​ត្រូវ​បាន​កប់​នៅ​ទីនោះ យ៉ាងតិច ៩​ម៉ោង ក្នុង​សីតុណ្ហភាព ៧​ដឺ​ក្រេសេ ដោយ​មាន​ថ្ម មែកឈើ​គ្របពីលើ ជាមួយ​សម្លៀក​បំពាក់​ទ​ទឹក​ជោគ ។​

​ជនល្មើស​បែក​ថ្នាំ ដែល​កប់​ទារក​នេះ​

​ប៉ូលិស​បាន​ចាប់​ជនសង្ស័យ Francis Crowley អាយុ ៣២​ឆ្នាំ ។ បុរស​រូបនេះ​បាន​សារភាពថា ព្រោះតែ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ទើប​ខ្លួន​បាន​យក​ក្មេង​ដែល​ខ្លួន​ចិញ្ចឹម​បីបាច់ នៅ​ទុក​នៅ​ទីនោះ​ក្នុង​ព្រៃ ។​

​បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ពី​សវ​តា និង​ទំនាក់ទំនង​របស់​ទារ​ក​នេះ​នឹង​ជនល្មើស​ទេ ។​

​ប៉ូលិស​សង្កាត់ Missoula លោក Ross Jessop ប្រាប់ថា ៖ “​ពេល​ទៅដល់​កន្លែង​នោះ ខ្ញុំ​ឃើញ​ក្មេង​ដេក​ផ្កាប់មុខ ភ្លាមៗ​នោះ​ខ្ញុំ​បី​វា​ឡើង ហើយ​ប្រាកដ​ក្នុង​ចិត្ត​ថា​វា​នៅ​មាន​ដង្ហើម ។ វា​ខ្សោយ​ដល់​ថ្នាក់ សូម្បី​យំ​ក៏​យំ​លែងចេញ ។ ខ្ញុំ​ជា​ឪពុក​គេ​ដែរ ដោយ​ពេលនោះ​ខ្ញុំ​ចាត់ទុក​វា​ដូចជា​កូន​របស់​ខ្ញុំ , ខ្ញុំ​លែង​រវល់​អ្វីៗ​ទាំងអស់ សូម្បី​តែ​វិជ្ជាជីវៈ “​ការពារ​កន្លែងកើតហេតុ​” ! ។ ខ្ញុំ​បី​វា​តម្រង់​ទៅ​រក​មន្ទីរពេទ្យ ៕ ចន្ទ្រា

spot_img
×