Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​ពុធ ទី​១១ ខែកក្កដា ឆ្នាំ​២០១៨

spot_img

Croatia vs England (01:00)

​វិភាគ​
​ក្រុម Croatia បាន​ពុះពារ​គ្រប់​ដំណាក់កាល​ដើម្បី​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ជា​លើក​ទី​២​របស់ខ្លួន ហើយ​ពួកគេ​ត្រូវ​ពឹង​ផ្អែកលើ​គ្រាប់​បាល់ទាត់​១១​ម៉ែត្រ​ផងដែរ ដើម្បី​ឡើងមក​ដល់​វគ្គ​នេះ​។​

Croatia ចាប់ផ្តើម​យុទ្ធនាការ​បានល្អ ដោយ​យកឈ្នះ​លើ​ក្រុម​នី​ហ្សេ​រី​យ៉ា​និង​អា​ហ្ស​ង់​ទីន ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​ពួកគេ​មានការ​លំបាក​។​ពួកគេ​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​ច្រើន​សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ជាមួយ​ក្រុម​អ៊ី​ស្លង់ ហើយ​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​ពឹងផ្អែក​លើ​គ្រាប់​បាល់​១១​ម៉ែត្រ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​និង​៨​ក្រុម​ចុងក្រោយ​។​

​ក្ដីសង្ឃឹម​របស់​ក្រុម England ក្នុងការ​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៦៦​មក​នោះ នៅ​មិនទាន់​ចប់​ទេ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម​ស៊ុយអែត​២-០ កាលពី​ថ្ងៃ​សៅរ៍​។

​អ្នកចាំទី Jordon Pickford ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ ប្រសិន​អ្នកចាំទី​រូបនេះ​អាច​បន្ត​រក្សាបាន​ទម្រង់​លេង​បែបនេះ នោះ​ក្រុម England នឹងមាន​ឱកាស​ច្រើន​ក្នុងការ​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​ក្រុម England ចាប់ផ្តើម​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង​នៅពេល​នេះហើយ​ពួកគេ​នឹង​ត្រៀម​រក្សា​ទម្រង់​លេង​ដ៏​ល្អ​នេះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ពួកគេ​ធ្វើ​មិនបាន​ល្អ​ទេ​នៅពេល​ប្រកួត​ជាមួយ​ក្រុម​ដា​ណឺ​ម៉ាក​និង​ក្រុម​រុស្ស៊ី​។​ក្រុម Croatia មាន​កីឡាករ​ដែល​អាច​យកឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​នៅពេលនេះ​។ មជ្ឈដ្ឋាន​នានា​មើលឃើញថា ក្រុម England មានប្រៀប​ឈ្នះ​ច្រើនជាង​៕ លី​សា​

​ទស្សន​: Croatia 0-2 England​

spot_img
×