Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ធ្លាក់ចុះ ។ ជា​ថ្ងៃមួយ​លំបាក​ចំពោះ​អ្នក ទាមទារ​សេចក្តីក្លាហាន​ប្រឈម​មុខ​ដោះស្រាយ ។ ថ្ងៃនេះ​អ្នក​ក៏​ជួប​រឿង​ស្មុគស្មាញ​លុយកាក់ ខណៈពេល​ដែល​បញ្ហា​មនោសញ្ចេតនា​ក៏​មាន​ភាពរអាក់រអួល​កើតឡើង ។​

​ឆ្នាំ​ឆ្លូវ ៖ រាសី​ខ្ពស់ត្រដែត ។ ការងារ​សព្វសារពើ​ប្រព្រឹត្តទៅ​ដោយ​រលូន ត្រូវ​ចេះ​ឆក់យក​ឱកាស​ថ្មី ។ ថ្ងៃនេះ​អ្នក​នឹងមាន​ខ្ទង់​ចំណូល​បន្ថែម ហើយ​នឹង​ជួប​សំណាង​ល្អ​អំពី​រឿង​លុយកាក់ ។ គួរ​គប្បី​យកចិត្តទុកដាក់ ដល់​សាច់ញាតិ​គ្រួសារ​របស់​អ្នក ។​

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​អ្នក​ល្អ​ត្រូវ​បាន​ថ្នាក់លើ​ស្ងើចសរសើរ តែ​ត្រូវ​ចៀសវាង​កុំ​ក្អេងក្អាង ។ ទ្រព្យ​ចំណូល​កើនឡើង​ម្យ៉ាង​ព្រោះ​មាន​អ្នក​ជួយ​យក​អាសារ ។ ប៉ុន្តែ​ក្នុង​រឿង​មនោសញ្ចេតនា​វិញ​គប្បី​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី នាំឲ្យ​កើត​មាន​ជម្លោះ​គូស្នេហ៍​។​

​ឆ្នាំ​ថោះ ៖ រាសី​ល្អ​មធ្យម ។ ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​ឲ្យបាន​ស្រួលបួល​ចំពោះ​ការងារ ដែល​នៅ​សេសសល់ ។ ស្ថានភាព​ហិរញ្ញវត្ថុ​ដូច​ធម្មតា ។ ជា​ឱកាស​ល្អ​ដើម្បី​អ្នករក្សា​ទំនាក់ទំនង​បន្ថែម ។​

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម ។ ត្រូវ​ពង្រឹង​ចំណង​ទាក់ទង​ឲ្យបាន​ល្អ ព្រោះ​វា​នឹង​ផ្តល់​ផល​ឲ្យ​អ្នក​នៅ​ថ្ងៃក្រោយ ។ ទ្រព្យ​ចំណូល​កើនឡើង មាន​ឱកាស​ត្រូវ​បាន​ឡើង​ប្រាក់ខែ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ រាសី​ធ្លាក់ចុះ ។ គប្បី​តាំងចិត្ត​មើល​បញ្ហា​ក្នុង​ផ្លូវ​ល្អ ។ ចំណូល​មាន​ឧបសគ្គ ពុំ​ត្រូវ​ឲ្យ​អ្នកដទៃ​ខ្ចីលុយ ពុំនោះសោត​នឹង​ជួប​រឿង​អាក្រក់​ទៅ​ថ្ងៃក្រោយ ។ គប្បី​ចាប់អារម្មណ៍​ដល់​សាច់ញាតិ​ក្រុមគ្រួសារ ។

​ឆ្នាំ​មមី ៖ រាសី​ល្អ​មធ្យម ។ គប្បី​ចេះ​សំឡឹងមើល រៀនសូត្រ​តាម​អ្នកដទៃ ក្នុង​តំណោះស្រាយ​ការងារ ។ ត្រូវ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យបាន​ល្អកុំ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គ្រប់យ៉ាង​ដំណើរការ​ល្អ​ណាស់ ។​

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម ។ ត្រូវ​ប្រឹងប្រែង នោះ​ការលំបាក​ទាំងឡាយ​នឹង​ត្រូវបាន​ដោះស្រាយ ។ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ មាន​ឱកាស​សម្រាប់​ដាក់​ទុន​រកស៊ី ។ គប្បី​ថែទាំ​ទំនាក់ទំនង​កំពុងមាន ចៀសវាង​ផ្សាភ្ជាប់​ទំនាក់ទំនង​នឹង​មនុស្ស​មិន​ល្អ​ក្នុង​អតីតកាល ។​

​ឆ្នាំ​វក ៖ រាសី​ធ្លាក់ចុះ ។ កិច្ចការ​ត្រូវបាន​គេ​សរសើរ​ឲ្យ​តម្លៃ ប៉ុន្តែ​ទ្រព្យ​ចំណូល​របស់​អ្នក​ថ្ងៃនេះ ពុំ​កើន​ឡើយ គប្បី​ប្រឹង​រក្សា​លុយកាក់​មាន​ក្នុង​ហោប៉ៅ ប្រយ័ត្ន​រង​ការខាតបង់ ។ ក្នុង​រឿង​មនោសញ្ចេតនា អ្នក​ត្រូវ​មាន​ការខន្តី​អធ្យាស្រ័យ នោះ​ទើប​រក្សា​បាន​ទំនាក់ទំនង​ល្អ​ដែល​មាន​ស្រាប់ ។​

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម ។ គប្បី​ព្យាយាម​ធ្វើការ ហើយ​មិន​ត្រូវ​មាន​អំនួត​ជ្រុល​ឡើយ ។ អ្នក​មាន​ឱកាស​បង្កើន​បន្ថែម​ប្រាក់ចំណូល ។ លើ​បញ្ហា​មនោសញ្ចេតនា​វិញ ត្រូវ​ចេះ​ប្រើ​ពាក្យសម្តី ផ្អែម​ល្ហែម ទើប​បញ្ចៀស​បាន​នូវ​ជម្លោះ ។​

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម ៖ អ្នក​មាន​ព័ត៌មាន​រីករាយ​ផង ទុក្ខព្រួយ​ផង ក្នុង​កិច្ចការងារ ។ អាច​ដាក់ទុន​រកស៊ី​បន្ថែម​ប្រាក់ចំណូល​បាន ហើយ​គប្បី​គំនិត​ចាប់​យក​ឱកាស​ថ្មី ដើម្បី​រក្សា​ទំនាក់ទំនង​សម្រាប់​ថ្ងៃ​អនាគត ។​

​ឆ្នាំ​កុរ ៖ រាសី​ធ្លាក់ចុះ ៖ អ្នក​ជួប​រឿងរ៉ាវ និង​សម្ពាធ​ច្រើន​ក្នុង​កិច្ចការងារ ។ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​នឹងនរ គួរ​គប្បី​ចេះ​ស្តាប់​យក​យោបល់​របស់​អ្នកដទៃ ដើម្បី​សម្រួល​រឿងរ៉ាវ​ផ្សេងៗ​ក្នុង​ទំនាក់ទំនង​ដែល​កំពុង​មាន​ស្រាប់ ៕

spot_img
×