Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ទស្សនកិច្ច​ទៅ​សិង្ហ​បុរី​ជា​លើកដំបូង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ទាប់ពី​អាក់ខាន​រយៈពេល​១៥​ឆ្នាំ​

spot_img

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១១​ខែកក្កដា​ឱ្យដឹងថា ប្រធានាធិបតី​ប្រទេស​នេះ​បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​សិង្ហ​បុរី​អូសបន្លាយ​ក្រោយពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ឥណ្ឌា​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង​Moon Jae-in

​នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅកាន់​សិង្ហ​បុរី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ទាប់ពី​អាក់ខាន​រយៈពេល​១៥​ឆ្នាំ​។​

​តាម​ផែនការ ប្រធានាធិបតី Moon Jae-in នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​ម្ចាស់ផ្ទះ​Halimah Yacob និង​នាយករដ្ឋមន្ដ្រី LY TSIEN LONG ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យ​កាន់តែច្បាស់​ពី​ខ្លឹមសារ​នៃ​គំនិត​ច្នៃប្រឌិត​សន្ដិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ក៏ដូចជា​អនាគត​របស់​អាស៊ាន​។​

​តាម​គម្រោង ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ដ្រី LY TSIEN LONG ភាគី​ទាំងសងខាង​នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ចងចាំ (MoU) ពី​កិច្ចសហប្រតិបត្ដិការ​និង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​។​

​ក្រោយមក ប្រធានាធិបតី​Jae-in នឹងចូលរួម​វេទិកា​អ្នកជំនួញ​កូរ៉េខាងត្បូង​-​សិង្ហ​បុរី ហើយក៏​ជួបជុំ​ជាមួយ​អាណិកជន​ខ្លួន​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​សិង្ហ​បុរី​៕

សូយន

spot_img
×