Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​«​ជ្រូកព្រៃ​»​ស្នើសុំ​ផ្ដល់​សញ្ជាតិ​ដល់​គ្រូបង្វឹក​និង​កីឡាករ​៣​រូប​របស់​ក្រុម​នេះ​

spot_img

លោក​Nopparat Khanthavong អ្នកបង្កើត​ក្លិប​បាល់ទាត់​ជ្រូកព្រៃ​នៅ​ខេត្ត​ Chiang Rai ឱ្យដឹងថា ពួកគេ​កំពុង​ធ្វើ​បែបបទ​សុំ​ផ្ដល់​សញ្ជាតិ​ថៃ​ឱ្យ​គ្រូបង្វឹក Ekkapol Chantawong និង​កីឡា​ករបី​រូប​ទៀត រួមមាន Dul, Mark និង Tee ព្រោះ​ពួកគេ​សុទ្ធសឹង​ជា​ជនជាតិភាគតិច​នៅ​តំបន់ភ្នំ​ខាងជើង​ប្រទេស​ថៃ​ដែល​ពុំទាន់​ត្រូវបាន​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ជា​ពលរដ្ឋ​របស់​ប្រទេស​ខ្លួន​។​

គ្រូបង្វឹក​Ekkapol ថត​ជាមួយ​កូនសិស្ស​ពេល​ជាប់គាំង​ក្នុង​ល្អាង​Tham Luang

​អាស្រ័យ​ដោយ​ពុំទាន់​មាន​សិ​ទិ្ធ​ពលរដ្ឋ​បែបនេះ តាមច្បាប់​របស់​ថៃ​ពួកគេ​ពុំ​អាច​ក្លាយជា​កីឡាករ​អាជីព​បានឡើយ​ហើយក៏​ពុំ​អាច​ចេញ​ផុតពី​ខេត្ត​Chiang Rai បានដែរ​។​

​ម្យា​ង​វិញទៀត តាម​ម្ចាស់​ក្លិប​ខាងលើ​គឺ​អាស្រ័យ​ដោយ​មូលហេតុ​ពុំទាន់​មាន​សញ្ជាតិ​ថៃ ពួកគេ​ទាំង​៤​នាក់​ពុំ​អាច​ទទួល បាន​លិខិតឆ្លងដែន​ដើម្បី​ទៅកាន់​អង់គ្លេស​តាម​ការអញ្ជើញ​របស់​ក្លិប Manchester United​។​

​តាម UNHCR នៅ​ថៃ​មាន​មនុស្ស​ម្រ​មាណ​480.000​នាក់​ដែល​ពុំទាន់​មាន​សញ្ជាតិ ពួកគេ​ភាគច្រើន​ជា​ជនជាតិភាគតិច​រស់នៅ​តំបន់​ជាយដែន​រវាង​ថៃ​និង​Myanmar ឡាវ និង​ប្រទេស​ចិន​៕

សូយន

spot_img
×