Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលទាហាន​អាមេរិក​នឹង​បន្ដ​នៅ​កូរ៉េខាងត្បូង ក្រោយ​ពេលដែល​រំសាយ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​

spot_img

Yonhap ចុះផ្សាយ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in អាមេរិក​នឹង​បន្ដ​រក្សា​ពលទាហាន​នៅ​កូរ៉េខាងត្បូង ទោះបីជា​មុននេះ​អាមេរិក​បាន​ផ្អាក​ការធ្វើ​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង​ក្ដី​។​

ពលទាហាន​អាមេរិក​នៅ​កូរ៉េខាងត្បូង ក្នុង​សមយុទ្ធ​មួយ​នៅ Pohang

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍ Straits Times របស់​សិង្ហ​បុរី ប្រធានាធិបតី Jae-in និយាយថា​៖ «​កូរ៉េខាងត្បូង​និង​អាមេរិក​រក្សា​គោលជំហរ​មិន​ប្រែប្រួល​មួយ​អំពី​តួនាទី​និង​សារសំខាន់​នៃ​បណ្ដា​កងកម្លាំង​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង ដើម្បី​សន្ដិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​និង​តំបន់​ឦ​សាន្ដ​ទ្វីបអាស៊ី​។​

​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើ​សមយុទ្ធ​រួម​ក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ដ្រ​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​។​

​តាម​លោក​Moon ការផ្អាក​សមយុទ្ធ​នេះ​គឺ​សំដៅ​ជំរុញឱ្យមាន​បរិស្ថាន​នៃ​កិច្ចចរចា​ជា​បន្ដបន្ទាប់​ជាមួយ​កូរ៉េខាងជើង ហើយ​ប្រទេស​នេះ​បាន​ឯកភាព​កាត់​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​៕

សូយន

spot_img
×