Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​មុជទឹក​ទម្លាយ​ចេញ​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ពេល​យក​ជនរងគ្រោះ​ចុងក្រោយ​ពី​ល្អាង Tham Luang

spot_img

យុទ្ធនាការ​សង្គ្រោះ​បណ្ដា​សមាជិក​ចុងក្រោយ​នៃ​ក្រុមបាល់ទាត់​ចុងក្រោយ​ក្នុង​ល្អាង​ទឹក អាច​ក្ល​យ​ជា​សោកនាដកម្ម​មួយ​បាន​- នេះ​បើតាម​អ្នក​មុជទឹក​បរទេស​មិន​បញ្ចេញ​ឈ្មោះ​សញ្ជាតិ​អូស្ដ្រាលី​៣​រូប បាន​ប្រាប់​កាសែត Guardian នៅ​ថ្ងៃទី​១១ ខែកក្កដា​ម្សិលមិញ​នេះ​។​

ម៉ា់ស៊ីនបូមទឹក​បាន​ខូច​ក្រោយពេល​កីឡាករ​ចុងក្រោយ​ចេញពី​ល្អាង​Tham Luang ជាហេតុ​ធ្វើឱ្យ​កម្ពស់​ទឹក​កើនឡើង​ភ្លាមៗ​

​តាម​សម្ដី​របស់​អ្នក​ទាំង​៣​នោះ គឺ​ក្រុម​អ្នក​មុជទឹក​និង​បុគ្គលិក​សង្គ្រោះ​កំពុងស្ថិត​នៅក្នុង​ល្អាង​ដែលមាន​ចម្ងាយ​ជាង ១,៥​គីឡូម៉ែត្រ​ពី​មាត់ច្រក​ដើម្បី​ប្រមែ​ល​ប្រមូល​បរិក្ខារ ស្រាប់តែ​ម៉ាស៊ីនបូមទឹក​ធំជាងគេ​បាន​ខូច ជាហេតុ​នាំឱ្យ​ទឹកបាន​កើនឡើង​យ៉ាង​រហ័ស​។​

​អ្នក​ទាំង​៣​បន្ដ​ប្រាប់ថា ពេលនោះ​ពួកគេ​កំពុងមាន​វត្ត​មាននៅ​បន្ទប់​«​លេខ​៣» ស្ថិតក្នុង​ល្អាង ក៏​ស្រាប់តែ​ឮស្នូរ​ស្រែក​ខ្លាំងៗ ហើយ​ពួកកម្មករ​ស្ទុះ​ទៅកាន់​តំបន់​ទីទួល​។​«​ស្នូរ​សម្រែក​ចាប់ផ្ដើម​លាន់​រន្ទឺ​ពេលដែល​ម៉ាស៊ីនបូមទឹក​ធំជាងគេ​បាន​ខូច ហើយ​កម្ពស់​ទឹក​កើនឡើង​យ៉ាង​លឿន​» បន្ទាប់មក​ក៏​ឃើញ​កម្មករ​ដែល​នៅ​សេសសល់​ប្រមាណ​១០០​នាក់​ក្នុង​ល្អាង​ស្លន់ស្លោ​នាំគ្នា​រត់​ទៅកាន់​មាត់ច្រក​-​ប្រភព​ដដែល​បាន​អះអាង​។​

​សំណាងល្អ ដែល​ការសង្គ្រោះ​បានបញ្ចប់​ដោយ​ជោគជ័យ ហើយ​អ្នក​ដែល​នៅ​សេសសល់​ក្នុង​ល្អាង​ក៏បាន​ចាកចេញ​អស់​មុនពេល​ប្រព័ន្ធ​ល្អាង​ត្រូវបាន​ទឹក​ពន្លិច​សាជាថ្មី​៕

សូយន

spot_img
×