Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក និង ZTE ចុះ​កិច្ចព្រមព្រៀង​តម្កល់​ប្រាក់​៤០០​លាន​ដុល្លារ​ដើម្បី​ដក​ទណ្ឌកម្ម​ចេញ​

spot_img

នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ មន្ដ្រី​អាមេរិក​ឱ្យដឹងថា គេ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ZTE បំណង​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន​បន្ដសកម្មភាព​ទៅបាន ក្រោយពី​ត្រូវ​រាំងស្ទះ​ដោយ​ការដាក់ទណ្ឌកម្ម​មិនឱ្យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​អាមេរិក​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យដឹងថា កិច្ចព្រមព្រៀង​កក់​ប្រាក់​នេះ​ជា​ផ្នែក​មួយ​សម្រាប់​ការ​ប្រ​ព្រឹ​ត្ដទៅ​នៃ​កិច្ចព្រមព្រៀង​តម្លៃ ១៤០០​លាន​ដុល្លារ​ដែល​ZTE ទិញយក​សិទ្ធិ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាមេរិក​បម្រើឱ្យ​សេវា​បច្ចេកវិជ្ជា​ក៏ដូចជា​បរិក្ខារ​អេឡិចត្រូនិក​សម្រាប់​ផលិតផល​របស់​ZTE ។​

​ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​ចំពោះ​ZTE ត្រូវបាន​អនុវត្តន៍​តាំងពី​ខែមេសា ហើយ​ធ្វើឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​លំដាប់​ទី​២​របស់​ចិន​ត្រូវបាន​ផ្អាក​សកម្មភាព​សំខាន់ៗ​របស់ខ្លួន​។​

​ក្រុមហ៊ុន​ZTE ត្រូវបាន​ចាត់ទុកថា​ជា​ជនរងគ្រោះ​មួយ​ក្នុងចំណោម​បណ្ដា​ជនរងគ្រោះ​ក្នុង​«​សង្គ្រាម​ពាណិជ្ជកម្ម​»​រវាង​អាមេរិក​និង​ចិន​៕

សូយន

spot_img
×