Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​យក​រថយន្ត​រដ្ឋ ទៅ​ឃោសនា​ឱ្យ​គណបក្ស​នយោបាយ មិនទាន់មាន​ពាក្យ​ប្តឹង​ចូល​គ​.​ជ​.​ប​

spot_img

​ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិនទាន់​បាន​ទទួល​ពាក្យបណ្តឹង ពី​ភាគី​ណាមួយ​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើឲ្យ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ឱ្យ​គណបក្ស​នយោបាយ នានា ហើយ​ប្រសិនបើ​មាន​ពាក្យបណ្តឹង អំពី​ករណី​នេះ គ​.​ជ​.​ប នឹង​ធ្វើ​ការដោះស្រាយ​តែ​ម្តង នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​លោក ហង្ស ពុទ្ធា បានបញ្ជាក់​ដូច្នេះ​ថា បើ​មាន​អ្នក​ដាក់ពាក្យ​ប្ដឹង​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​រថយន្ត​រដ្ឋ​ឃោសនា​រក​សំឡេងឆ្នោត គ​.​ជ​.​ប​នឹង​ចាត់ការ​លើ​ករណី​នេះ តាម​មាត្រា​ច្បាប់​១៥៨ ស្តីពី​ច្បាប់​បោះឆ្នោត ដោយ​ហៅ​មក​ដាក់​ពិន័យ​ជា​លាយលក្ខណ៍អក្សរ ហើយ​បើ​នៅតែ​ប្រព្រឹត្ត​ខុស​ដដែល គ​.​ជ​.​ប​នឹង​ផាក​ពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល ទៅ​១០​លាន​រៀល​។ ប៉ុន្តែ​ទោះជា​យ៉ាងណា គ​.​ជ​.​ប មិន​ទាន់​មាន​ទទួល​ពាក្យបណ្តឹង ហើយ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​នៅក្នុង​ប្រការ​១០ នៃ​នីតិវិធី​នៃ​ការបោះឆ្នោត ចែងថា “​ជន​ណា​ក៏​ដោយ​ក៏​មាន​សិទ្ធិ​ប្តឹង​ដែរ​” ប្រសិនបើ​មាន​បណ្តឹង គ​.​ជ​.​ប នឹង​ចាត់ការ ហើយ គ​.​ជ​.​ប អត់​មាន​តួនាទី ដូច​ព្រះរាជអាជ្ញា​ទេ មានន័យ​ថា ទោះបី​អត់​មាន​អ្នកប្តឹង ក៏​គាត់​អាច​ប្តឹង​បានដែរ​។ ប៉ុន្តែ គ​.​ជ​.​ប អត់​ធ្វើ​ការងារ​នេះ​ទេ​។​

​ទទ្ទឹម​នេះ​លោក ហង្ស ពុទ្ធា ក៏​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ ណែនាំ​ទៅ​មន្ត្រី សមាជិក និង​អ្នកគាំទ្រ​គណបក្ស អនុវត្ត​តាម​ច្បាប់ និង​បម្រាម​របស់​គ​.​ជ​.​ប ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ដោយ​ល្អ តាម​គោលការណ៍​សេរី និង​យុត្តិធម៌​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×