Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចេញ​សេចក្តីសម្រេច បែងចែក​ភារកិច្ច​ទទួលខុសត្រូវ ដល់​ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ ខ​.​ភ​.​ម ១៤​រូប បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន​

spot_img

ភ្នំពេញ​ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី បាន​ចេញ​សេចក្តីសម្រេច​បែងចែក​ភារកិច្ច​ទទួលខុសត្រូវ របស់​ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ (​ខ​.​ភ​.​ម​)​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី ជា​អ្នក​មាន​សមត្ថកិច្ច​ក្នុង​ការបញ្ជា​កងយោធពល​ទាំងមូល និង​ជា​អ្នកទទួល ខុស ត្រូវ​ចាត់តាំង​អនុវត្តន៍​ភារកិច្ច​ការ​ពារ​ជាតិ របស់​រាជរដ្ឋាភិបាល ហើយ​មាន​ភារកិច្ច​ដឹកនាំ​បញ្ជា គ្រប់គ្រង​ដោយផ្ទាល់​កងរាជ អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ទទួល​ផ្ទាល់​លើ​ការងារ​ខុទ្ទកាល័យ ទីចាត់ការ​បុគ្គលិក នាយកដ្ឋាន​ស្រាវជ្រាវ​ចារ​កិច្ច ទីចាត់ការ​ហិរញ្ញវត្ថុ និង​ការងារ​អធិការដ្ឋាន ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កងទ័ពជើងគោក​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​តែងតាំង មន្ត្រី​ជាន់ខ្ពស់​ចំនួន​១៤​រូប​ផ្សេងទៀត ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ឲ្យទទួល​ការងារ​ថ្មី​បន្ថែម​ទៀត លើ​ការ​បច្ចុប្បន្ន​ផងដែរ ដើម្បី​ពង្រឹង​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ ។​

​លោក​សៅ សុខា បានបញ្ជាក់​ថា ក្រៅ​ពី​ភារកិច្ច​ដូច​បាន​បែងចែក​ខាងលើនេះ នាយ​ស្តីទី​សេនាធិការ​ចម្រុះ និង​អគ្គមេបញ្ជាការ​រង ត្រូវ​ទទួលខុសត្រូវ​ភារកិច្ច​បន្ថែម​មួយចំនួនទៀត តាម​ការប្រគល់​ពី​អគ្គមេបញ្ជាការ​ស្តីទី​។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍ ហើយ​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ព​និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន​ចំណុះ​និង​សាមីខ្លួន​ដូច​មានចែង​ក្នុង​សេចក្តីសម្រេច ត្រូវ​អនុវត្តន៍​សេចក្តី​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីសម្រេច​ទាំងស្រុង​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា​៖

spot_img
×