Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយោជន៍​ទឹក​ល្មៀត​១​កែវ​រាល់ថ្ងៃ ស្មើនឹង​ការហាត់​ប្រាណ​១​ម៉ោង ហើយ​ជួយ​បង្ការ​ព្យាបាល​ជំងឺ​ច្រើនយ៉ាង​

spot_img

​ល្មៀត​ពុំ​ត្រឹមតែ​ជា​គ្រឿងទេស​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​នាំមក​នូវ​ផលប្រយោជន៍​សុខភាព​ដ៏​ច្រើន​អនេក តាំងពី​លក្ខណៈពិសេស​អង់​ទី​ប៊ី​យ៉ូ​ទិ​ក បង្កើន​ការចងចាំ រហូតដល់​លទ្ធភាព​ប្រឆាំង​ជំងឺមហារីក​មួយចំនួន ។​

​តាម​ការស្រាវជ្រាវ​ថ្មី​មួយ ឥឡូវនេះ​យើង​អាច​បន្ថែម​ល្មៀត​ទៅក្នុង​របប​អាហារ​មាន​ប្រសិទ្ធភាព​ជួយ​កែប្រែ​ឲ្យ​ប្រសើរ​សរសៃឈាម​បេះដូង ដូចជា​ការហាត់​ប្រាណ ។​

. ប្រសិទ្ធភាព​របស់​ល្មៀត​ចំពោះ​សរសៃឈាម​បេះដូង​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​សរសៃឈាម​បេះដូង​អាមេរិក បាន​បង្ហាញថា សារជាតិ​ចម្រាញ់​ពី​មើម​ល្មៀត អាច​បន្ថយ​ហានិភ័យ​ឈឺបេះដូង​ដល់ ៦៥% ។​

​ដោយ​គ្រាន់តែ​បរិភោគ​ល្មៀត​បន្តិច ក៏​ប្រហាក់ប្រហែល​នឹង​ការរត់​ហាត់ប្រាណ​មួយ​ម៉ោង ជួយ​បង្កើន​សុខភាព​សរសៃឈាម​បេះដូង ។​

​ផលប្រយោជន៍​សុខភាព​របស់​ល្មៀត​ផ្តើមចេញពី Polyphenol របស់​វា ឬ ត្រូវបាន​ហៅថា Curcumin ។ សារជាតិ​នេះ​ពុំ​ត្រឹមតែ​រ៉ាប់រង​ខាង​ពណ៌​របស់​ល្មៀត​, តែ​នូវមាន​ប្រសិទ្ធភាព​កែប្រែ​ឲ្យ​ប្រសើរ​មុខងារ​សរសៃឈាម​, ពិសេស​នៅ​ស្ត្រី​ក្រោយ​អស់​រដូវ ។​

. គប្បី​បរិភោគ​ល្មៀត​ប៉ុន្មាន​ដើម្បី​ជួយ​ឲ្យ​សុខ​ភាពល្អ ?

​ផ្អែកលើ​លទ្ធផល​ស្រាវជ្រាវ​, សារជាតិ​ចម្រាញ់​ពី​ល្មៀត 150 mg (​ប្រហាក់ប្រហែល 25 mg Curcumin) ប្រើ​រាល់ថ្ងៃ ក្នុង ៨ សប្តាហ៍ អាចធ្វើ​ឲ្យ​មុខងារ​បេះដូង​ប្រសើរឡើង ។​

​មាន​របៀប​អនុវត្ដ​ន៍​ច្រើនយ៉ាង​, អ្នកត្រូវការ​ម្សៅល្មៀត​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​១​ថ្ងៃ ឬ អាច​ជំនួស​ដោយ​ថ្នាំ​គ្រាប់​ចម្រាញ់​ពី​ល្មៀត ។ ពេល​ចម្អិន​អាហារ អ្នក​អាច​បន្ថែម​ល្មៀត​បន្តិច ឬ​ដាក់​ចូលក្នុង​ទឹកតែ​ទទួលទាន​ក៏​ល្អប្រសើរ​ដែរ ។​

​ទោះបី​ល្មៀត​អាច​អាចជួយ​សុខភាព​ប្រសើរឡើង ព្រមទាំង​ជួយ​ធ្វើឱ្យ​មុខងារ​សរសៃឈាម​បេះដូង​រឹងមាំ​, តែ​អ្នក​មិនត្រូវ​ផ្អែកលើ​វា​ទាំងស្រុង ដោយ​បោះបង់​ការហាត់​ប្រាណ ៕ លីសា

spot_img
×