Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​១៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​!

spot_img

ភ្នំពេញ​ ៖ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១៤​នាក់​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។ ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ និង កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ចរាចរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ទី​១.​ឈ្មោះ អ៊ុក វុទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា ស្រាវជ្រាវ​បង្ក្រាប​បាន​រួម​ជាមួយ​ថ្នាំញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់ នៅ​ចំណុច​សំណង់ អូ​ឡាំ​ព្យា ស្តា​ត​អូ​ឡាំ​ពិ​ច សង្កាត់​វាលវង់ ខណ្ឌ​៧​មករា វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​ទី​២.​ឈ្មោះ មាស ប៊ុណ្ណា​រ៉ា ហៅ ម៉ូ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់ នៅ​ចំណុច​ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​ទី​៣.​ឈ្មោះ ជោក សំណាង​ដេវិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៤.​ឈ្មោះ ចាន់ ហ៊ីង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់ និង​ប្រភេទ​ម្សៅ​ពណ៌​ប្រផេះ ចំនួន​០៣​កញ្ចប់ នៅ​ចំណុច​ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​០៨​និង​០០​នាទី ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​។​

​ទី​៥.​ឈ្មោះ ធី តន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​៦.​ឈ្មោះ ជា ពេញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​៧.​ឈ្មោះ ខន សុខ​ឃឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​៨.​ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៩.​ឈ្មោះ ណ​យ វណ្ណា ហៅ វិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​១០.​ឈ្មោះ ហ៊ី​ន សុ​វណ្ណា ហៅចូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​១១.​ឈ្មោះ សួស សុធី ហៅ​សា​យ័ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​, ទី​១២.​ឈ្មោះ វ៉ាន់ ផ្ល​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​១៣.​ឈ្មោះ ដឹក ឆៃ​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​១៤.​ឈ្មោះ ផាត់ វាសនា ហៅ​ស្នា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែល​ទាំង​១០​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន​ព្រម​គ្នា រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៧​កញ្ចប់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ វេលា​ម៉ោង​១០​និង​៤៨​នាទី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្រោយពេល​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច ជនសង្ស័យ​ទាំង​១៤​នាក់ បាន​សារភាព​ទទួលកំហុស តាម​ការចោទ ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ និង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×