Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួជនសង្ស័យ២នាក់ជាមួយថ្នាំញៀន១៣កញ្ចប់​ នៅក្រុងព្រះសីហនុ

spot_img

ព្រះសីហនុ: កម្លាំជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវឃាត់ខ្លួ​ន ជនសង្ស័យ​២នាក់​ ដែលជាមុខសញ្ញា ចែកចាយថ្នាំញៀន តាមមូលដ្ឋាន។ ការឃាត់ខ្លួននេះធ្វើឡើង នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន២នាក់នេះ ១-ឈ្មោះ​ផាង រដ្ឋា ភេទប្រុស អាយុ ២២ ឆ្នាំមុខរបរ មិនពិតប្រាកដ។ និងទី២-ឈ្មោះ អាន់ គីម ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរធ្វើការ​ នៅហាងបារាំង​។ ដោយមានការដកហូត វត្ថុតាង ថ្នាំញៀន មេតំហ្វេវតាមីន ១កញ្ចប់ធំ និង១៣កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀន១ ព្រមទាំងសម្ភារៈចំនួន​ផ្សេងទៀត។

បច្ចុប្បន្ន សមត្ថកិច្ចក្រុងកំពុង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមនិតិវិធីបន្ត ៕

spot_img
×