Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​រៀបការ​

spot_img

មាន​ជនបរទេស​ខ្លះ ជនជាតិ​ថៃ​ខ្លះ នៅ​ភូមិភាគ​កណ្ដាល បានចេញ​ទៅតាម​ជនបទ ហើយ​បានឃើញ​ពិធី​រៀបការ​បែប​ខ្មែរ ក៏​ពោលថា​ផ្សេង​ពី​ភូមិភាគ​កណ្ដាល ឬក៏​ទោះបី​ជនជាតិខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក៏ដោយ ដែល​និយាយ​ភាសា សួយ​-​លាវ ក៏​និយាយថា ខុសប្លែក​ពី​ប្រពៃណី​របស់គេ​ដែរ​។ ដូចនេះ​អ្នកនិពន្ធ​សូម​លើក​យកមក​រៀបរៀង​នៅក្នុង​កម្មវិធី​នានា ដែល​ទាក់ទង​ទៅ​ការរៀប​មង្គល​ការជូន​ជ្រាប​ជា​បណ្ដើរៗ​។ ព្រោះថា គ្រាន់តែ​បានឃើញ​ត្រឹម​ពេល​រៀបចំ​ពិធី​មង្គល​នោះ វា​ប្លែក​រួចទៅហើយ ហើយ​នៅមាន​ចំណែក​ដែល​មិនបាន​ឃើញ​ទៀត វា​ចម្លែក​យ៉ាងណា​? ដូចជា​ជំនឿ ប្រស្នា​ផ្សេងៗ ពាក្យសួរ​ចែចូវ​រវាង​គ្នា​និង​គ្នា ទាំងអស់នេះ​សុទ្ធសឹងតែ​គួរ​ជ្រាប​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ​ថែមទៀត​ផង​។​

ការចូល​ស្ដីដណ្ដឹង ឬ​ពិធី​ដណ្ដឹង​

​នៅពេលដែល​ការចូល​ខ្សឹប​បានទទួល​ដំណឹង​ច្បាស់​ថា គ្មានអ្វី​ជា​ជំទាស់​ហើយ គេ​ក៏បាន​បញ្ជូន​ចាស់ទុំ​ចូលទៅ​ស្ដីដណ្ដឹង ជា​កិច្ចការ​មាន លក្ខណៈ​យ៉ាង​ចំហ​ឱ្យ​សង្គម​បាន​ជ្រាប​តែម្ដង​។ ដោយ​ភាសា​ខាង​ប្រុស​មានការ​តាំង​ទូត​ឱ្យទៅ​ស្ដីដណ្ដឹង ហើយ​ខ្មែរ​ហៅថា​«​មហា​» ហើយ​ភាគី​ខាង​ស្រី​ក៏មាន​ទូត​ចរចា​ដែរ ខ្មែរ​ហៅថា​(​តុលាការ​) (​នៅ​ភាគ​កណ្ដាល​មេបា​)​។​

​ទូត​ខាង​ប្រុស​ចាត់​នាំមក​នូវ​«​ស្រា​សឹក ម្លូ​ពាន​» គឺ​ស្រា​២​ដប ផ្កា​ប្រាំ ទៀនធូប​គូៗ ម្លូ​ស្លា​បារី នំ យកទៅ​ផ្ទះ​ខាង​ស្រី ដែល​នៅ​ខាង​ស្រី​គេ​បាន​ប្រាប់​ញាតិសន្ដាន​ចាស់ទុំ​ឱ្យមក​ស្ដាប់ និង​ទទួល​ដឹងឮ​រួមគ្នា​។ ពេល​នោះគេ​ក្រាលកន្ទេល ត្រៀម​ទឹក ត្រៀម​ស្លា​ម្លូ ថ្នាំជក់​រង់ចាំ​ទទួល​ស្វាគមន៍ ព្រមទាំង​មាន​អ្នក​ដែល​ពូកែ​និយាយ​ប្រាជ្ញ ចេះ​របៀប​ទំនឹមទំនៀម​ល្អ​ម្នាក់ ដែល​គេ​ហៅថា តុលាការ ឬ​(​មេបា​)​។​

​កាលបើ​ទៅដល់​ហើយ ខាង​ស្រី​ក៏​អញ្ជើញ​ឡើងទៅ​លើផ្ទះ អង្គុយ​ចុះ​រៀបរយ​ព្រម​គ្នា​ហើយ ការជជែក​ផ្ដោះផ្ដង​នូវ​ពាក្យ​សំនួនវោហារ​ចែចូវ ស្ដីដណ្ដឹង​ក៏​ចាប់ផ្ដើម​ឡើង​យ៉ាង​ដូចនេះ :

​ថ្ងៃនេះ​ជា​ថ្ងៃ​ពេលា​ល្អ ថ្ងៃជា ពេលា​កប​គាប់ប្រសើរ ថ្លៃថ្លា ពេលា​បើក​ឫក្ស​ក៏បាន មក៍​អំពី​ម៉ែ​…​ឪ​…​បាន​ពឹងពាក់​រក​អាស្រ័យ ខ្ញុំបាទ​មក៍​ទាំងពីរ ជា​មុខមន្ដ្រី​ទាំងបី ជា​សេនា​អាមាត្យ បាន​បី​ទាំង​គោល ទទួល​ទាំង​ម្លូ​ពាន បាន​បី​ទាំង​គោល ទទួល​ទាំង​ស្រា​សឹក យក៍ មក៍ជា​មុខ ខ្ញុំបាទ​បាន​ដើរកាត់​ទ្រ​ក​កាត់​ទ្រាំង ជិះ​រថ​ជិះ​រ៉ាង ត្បិត​ឆ្ងាយ​មិន​ថា ប៉ះ​ដុប ស្ដុក​ខ្ញុំបាទ​ក៏​ឆ្ការ ប៉ះ​ដុប​បន្លា ខ្ញុំបាទ​ក៏​កាប់​រៀងរាប​ដរាប មក៍ដល់​ស្រះ​មួយ ឃើញ​ទឹកថ្លា​ជ្រះ ត្រចះត្រចង់ ស្រមោល​យោល​យង់ ស្គន់​សារាយ ខ្ញុំបាទ​បានដាក់​ភ្នែក ក្រឡេក​ទៅ​ពី​ឆ្ងាយ​ឃើញ​ផ្កាឈូក​មួយ​ទើប​ក្រពុំ ខ្ញុំ​សូម​សួរ​ដល់​ម្ចាស់​ម៉ែ​ណា​ដាំ មើល៍ថែ​ទាំង​រក្សា​នូវ​សព្វថ្ងៃ ផ្កា​នេះ​ល្អ​ពេក​ចម្លែក​ក្រៃ សព្វថ្ងៃ​សុទ្ធ​ស ឬ​យ៉ាងណា ឬមួយ​មាន​គេ​ត្រួសត្រាយ​ចង​របង ឆ្ការ​បិទ​បៃ – ( បិទ​ប្រកាស​)​ឃោសនា​ទៅ​បាត់​ហើយ បើ​ផ្កា​នេះ​សុទ្ធ​ស​ល្អ​នៅឡើយ ខ្ញុំបាទ​នឹងមាន​ច្បាប់​មួយ​មក៍​អំពី​ក្រោយ​តាម​ម្ដងទៀត ទោះ​គួរ​មិនគួរ សុំ​ម៉ែ ឳ សូមមេត្តា​ប្រោស​។​

I- កាលបើ​ឳ​ពុក​ម្ដាយ និង​តុលាការ​(​មេបា​) ខាង​ស្រី​ទទួលយកពាន​ម្លូ​ស្លា + សុរា ស្រេច​ហើយ មេបា​(​តុលាការ​) ខាង​ស្រី​ក៏​ពោល​ឡើង​ថា​៖ «​កូន​យើង​នៅ​សុទ្ធ​ស​ល្អ​ជ្រះ ហើយ​អត់​មាន​ឆ្កែ​ណា​ក្អក ចចក​ណាស់​កណ្ដាស់ បើ​ដឹង​អ្នកជា ព្រា​អ្នក​មុត ខ្ញុំបាទ​បើកឱកាស​ឱ្យ ហើយ​ទីនេះ​ទំនេរ​ទេ ស្អាត​អត់​មាន​អ្នកណា​មក៍​បិទ​ប្រកាស ឃោសនា​អ្វី​ទេ​»​។​

II- កាលបើ​មេបា ពោល​បើកឱកាស​ដូច្នោះ​ហើយ ខាង​ចៅ​មហា​ក៏​និយាយ​ប្រស្នា​ប្រាជ្ញ​តទៅទៀត​ថា​៖

​ថ្ងៃជា ពេលា​ល្អ ថ្ងៃជា​ពេលា​កប គាប់ប្រសើរ ថ្ងៃ​ក៏​បើក ឫក្ស​ក៏បាន ខ្ញុំបាទ​បាន​បី​ទាំង​គោល ទទួល​ទាំង​ម្លូ​ពាន បាន​បី​ទទួល​ទាំង​ស្រា​សឹក យក៍មក៍​ជា​មុខ ខ្ញុំបាទ​សុំ​អត់​ទោស​។​

​ប្រោស​មេត្តា ព្រោះ​ខ្ញុំព្រះករុណា កុំឱ្យ​សង្ស័យ​សុំ​ម៉ែ ឳ កាត់កាល​វាល់​ច្បាប់​តាម​ប្រពៃ កាត់​ខ្ពស់ លោះ​ទាប គ្រានេះ​នៃ​សម​ម៉ែ​ឳ តា​យាយ ប្រោស​ប្រាប់​ឱ្យ​បានឮ​នឹង​មាត់ ត្បិត​នឹង​ត្រចៀក បានឮ​នឹង​មាត់​ត្បិត​នឹង​ភ្នែក ឱ្យ​ខ្ញុំ​បាន​អរ​ត្រេក ទៅប្រាប់​អ្នកផ្ទះ ទៅ​គួរ មិនគួរ ម៉ែ​ឳ​ទ្រង់​មេត្តាប្រោស​។​

​ការ​ចែចូវ​ទំនង​នេះ ខ្មែរ​ហៅថា «​កាត់កាល​វាល់​ល្បាប់​» បានន័យថា កំណត់​ថ្ងៃ​ចំណងដៃ ឬ​ជំនូន​បណ្ណាការ និង​ថ្ងៃខែ​ពេលវេលា​។​

​កាល​ទើប​ទទួល​នូវ​បណ្ណាការ គឺ​ពាន​ម្លូ​ស្លា ផ្កា​ធូប​ទៀន សុរា​ហើយ (​តុលាការ​) មេបា​ក៏​កំណត់​ថ្លៃ​ជំនូន​បណ្ណាការ​ថា នឹង​ស៊ីប្រាក់​អស់​ប៉ុន្មាន​? ជ្រូក​ប៉ុន្មាន​ក្បាល​? សុរា​ប៉ុន្មាន​ឳ​ទិន មាន​មី មាន​មីសួ ភ្លុក​ចង្កូម ព្រមទាំង​មាស​ពេជ្រ​កែវកង​ប៉ុន្មាន​? តាមតែ​នឹង​ការព្រមព្រៀង​គ្នា​កាលពី​គ្រាម​កខ្សឹប​មុន​នោះ​។ បើសិនជា​នៅ​មិនទាន់​ព្រម​សព្វគ្រប់​នឹង​រៀប​បានទេ ក៏​សូម​ចងភ្ជាប់​ពាក្យ ទុក​ប៉ុណ្ណេះ​សិន​។ ការភ្ជាប់​ពាក្យ​នេះ​ត្រូវ​កំណត់​ពេលវេលា មាសប្រាក់ និង​ការ​ជប់លៀង​ភ្ជាប់ពាក្យ​ទៅតាម​ការ​សមគួរ​៕លីសា

spot_img
×