Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​បញ្ចេញ​រូបភាព​ដំបូង ពី​ក្មេងប្រុស​ទាំង​១២​នាក់ និង​គ្រូបង្វឹក នៅក្នុង​មន្ទីរពេទ្យ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​… (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​ដំបូង បាន​លេចឡើង​កាលពី​ថ្ងៃ​ពុធ (១១ កក្កដា​) ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​របស់​ក្រុមបាល់ទាត់​វ័យៗ​ក្មេង​ថៃ «Wild Boars» នៅក្នុង​មន្ទីរពេទ្យ​ឈៀង​រ៉ៃ បន្ទាប់ពី​ត្រូវបាន​ជួយសង្គ្រោះ​ពី​រូងភ្នំ Tham Luang នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ក្នុង​ប្រតិបត្តិ​ការជម្លៀស «៣​ថ្ងៃ​» ដែល​បានបញ្ចប់​ដោយ​ជោគជ័យ នៅត្រឹម​ល្ងាច​ថ្ងៃ​អង្គារ (១០ កក្កដា​) ។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា ពួកគេ​ទាំងអស់គ្នា​មាន​សុខ​ភាពល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ។ ពួកគេ​អង្គុយ​ធម្មតា​នៅលើ​គ្រែ​មន្ទីរពេទ្យ ដោយ​ពាក់អាវ​បំពង់​ដៃ​វែង​ពណ៌​ស និង​ម៉ា​ស់មុខ និង​សូម្បី​បង្ហាញ​សញ្ញា «​សន្តិភាព​» ។​

​ពួកគេ​មិន​មើលទៅ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អ្វី​នោះទេ ទោះបីជា​ពួកគេ​បាន​ជួប​បទពិសោធន៍​ដ៏​លំបាក​បំផុត​ក្នុង​១​ជីវិត​របស់​ពួកគេ នៅក្នុង​រូងភ្នំ​ដ៏​ងងឹត​ឈ្លប់​នោះ​អស់​រយៈពេល ១៨ ថ្ងៃ ក៏ដោយ ។​

​គួរ​បញ្ជាក់ថា អតីត​កងទ័ពជើងទឹក​ថៃ SEAL ម្នាក់ បាន​ពលី​ជីវិត​គួរ​ឲ្យ​អាសូរ ខណៈពេល​ជួយ​តម្លើង​ធុង​អុកស៊ីហ្សែន នៅក្នុង​ប្រតិបត្តិ​ការជម្លៀស​ពួកគេ​ទាំង​១៣​នាក់ ចេញពី​ក្នុង​រូង​លិច​ទឹក​នេះ ។​

​ក្រោយមក ក្រុម SEALs ថៃ បាន​ផុស​ឃ្លី​ប​ពី​ការជួយ​សង្គ្រោះ​យ៉ាង​ប្រុងប្រយ័ត្ន ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​ដំណាក់កាល ៣ លើក និង​បញ្ចប់​នៅត្រឹម​ថ្ងៃ​អង្គា​រ៍ (១០ កក្កដា​) ។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​អំពី​ដំណើរ​តក់ស្លុត​យូរ សម្រាប់​បិទ​ពិសោធន៍​របស់​ពួកគេ នៅក្នុង​រូង Tham Luang ប៉ុន្តែ មន្ត្រី​សុខាភិបាល​បាន​បញ្ចេញ​ព័ត៌មាន​វិជ្ជមាន​អំពី​ស្ថានភាព​របស់​ពួកគេ ដោយ​និយាយថា ពួកគេ​កំពុង​ញ៉ាំ​អាហារ​តាម​ធម្មតា និង​សូម្បី​ស្នើសុំ​សូកូឡា​ទៀតផង ៕ ឧ​ត្ត​ម​

spot_img
×