Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​បើ​កបរ​ម៉ូតូ​មិន​ពាក់មួ​ក​សុវត្ថិភាព ​វ៉ា​ជែង​គោយន្ត​កែ​ច្នៃ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​

spot_img

ត្បូងឃ្មុំ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​គោយន្ត​កែច្នៃ ដែល​បង្ក​ឡេីង​ដោយ​ម៉ូតូ​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទៅ​បង្ក​ជាមួយ​គោយន្ត​កែច្នៃ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា គ​.​ស​២០១៨ វេលា​ម៉ោង ១៦ និង ៣០ នាទី នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតនៅ​ភូមិ​ទួល​ថ្ម ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា ម៉ូតូ​បង្ក​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា (​ពី​លិច​ទៅ​កើ​ត​) ជាមួយ​គោយន្ត​កែច្នៃ ដោយ​ម៉ាកវ៉េវ​ឆ្លាម​ពណ៌​ខ្មៅ​មកដល់​ចំណុចកេីតហេតុ​ខាង​លើ ក៏​បាន​ឡេីង​វ៉ា​ជែង​គោយន្ត​កែ​ច្នៃ​ពណ៌​ខៀវ ប៉ុន្តែ​ដោយ​មាន​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ទៀត មិន​ស្គាល់​ម៉ាក មក​ពី​មុខ​បញ្ច្រាសទិស​គ្នា​ក៏​បាន​គេច​ទៅ​ខាងស្តាំ បណ្ដាល​អោយ​ចូល​កង់​ក្រោយ​នៃ​រថយន្ត​កែច្នៃ​ខាង​ផ្នែក​ខាងឆ្វេង​តែម្ដង​។​

​សមត្ថកិច្ច​យើង​បានទទួល​ព័ត៌មាន​បន្ថែម​ទៀត ចំពោះ​អ្នក​បើកបរ​ម៉ូតូ​មាន​ឈ្មោះ ឃុត ព្រឹក ភេទ ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​គគី​រជេី​ង ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅ​នឹង​កន្លែងកេីតហេតុ​) និង​មាន​អ្នករួមដំណើរ​ឈ្មោះ បាន សុខ​ណា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា (​របួសស្រាល​) ហើយ​អ្នក​ទាំង​ពីរ​មិន​ពាក់​មួកសុវត្ថិភាព ។ ចំណែកឯ​អ្នក​បើកប​រ​គោយន្ត​កែច្នៃ​មិន​ស្គាល់​អត្តសញ្ញាណ និង​អាស័យដ្ឋាន​ក្រោយពេល​កើត​ហេតុ​បាន​រត់គេចខ្លួន​បាត់ ។​

​បច្ចុប្បន្ន​វត្ថុតាង​ម៉ូតូ​ចំនួន​១​គ្រឿង និង​គោយន្ត​កែច្នៃ ចំនួន​១​គ្រឿង​ជំនាញ​នគរបាល​ចរាច​រណ៍ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើ​ម្បី​ចងក្រង​សំណុំរឿង និង​ដោះស្រាយ​តាម​នីតិវិធី ។ ចំពោះ​សាកសព​ត្រូវបាន​ជំនាញ​នគរបាល​ចរាច​រណ៍​ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×