Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាយ​និង​កើប​សំរាម​ដឹក​ចេញពី​ប្រឡាយ​បឹងត្របែក​បាន​ចំនួន ១៥៤​ឡាន ស្មើ​នឹង​ប្រមាណ ៥០%​នៃ​សំរាម​ក្នុង​ប្រឡាយ​

spot_img

​ភ្នំពេញ ​៖ សំរាម​នៅ​ក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល​រហូត​មើល​មិន​ឃើញ​ទឹក​ក្នុង​ប្រឡាយ​នោះ មកដល់ពេលនេះ ពោល​គឺ​ក្រោយពី​មាន​ការណែនាំ​ពី​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ មកដល់ពេលនេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានកា​យ​និង​កើប​ដឹក​ចេញ​បាន​ចំនួន ១៥៤​ឡាន​ស្មើនឹង​ប្រមាណ ៥០%​នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ។​

មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា សំរាម​នៅ​ក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល ក្នុង​ប្រឡាយ​នោះ គិត​ត្រឹម​ថ្ងៃទី​១១​កក្កដា​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក បាន​ចំនួន ១៥៤​ឡាន ស្មើ​នឹង​ប្រមាណ ៥០%​នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។​

ជុំវិញ​បញ្ហា​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​មានប្រសាសន៍​អោយដឹង ហើយ​ថា ប្រឡាយ​បឹងត្របែក ពិសេស​នៅ​ក្រោយ​ស្ថានីយ​បឹងត្របែក​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​រហូត​មើលមិនឃើញ​ទឹក​ក្នុង​ប្រឡាយ​ទៅ​ហើយ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​អោយ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ភ្លាមៗ​តែម្តង​៕​ ​ដោយ​៖​កូឡាប​

spot_img
×